ព័ត៌មានទាន់ហេតុការណ៍៖

សន្តិភាពជាប្ញសគល់នៃការអភិវឌ្ឍលើគ្រប់វិស័យ និងនាំកម្ពុជាឆ្ពោះទៅត្រើយនៃវឌ្ឍនភាព វិបុលភាព និងថ្កុំថ្កើងរុងរឿង

ចែករំលែក៖

ភ្នំពេញ៖ ទស្សនៈរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា៖ «កងកម្លាំងប្រដាប់អាវុធ គឺជាដាវ និងខែលការពារជាតិដ៏រឹងមាំសម្រាប់រារាំងរាល់សកម្មភាពបំផិ្លចបំផ្លាញនានា ដែលប៉ះពាល់ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ការពារសុខសន្តិភាពដែលពេញលេញ និងទទួលបានមកដោយលំបាក ហើយក៏ជាប្ញសគល់នៃការអភិវឌ្ឍលើគ្រប់វិស័យ និងនាំកម្ពុជាឱ្យឆ្ពោះទៅត្រើយនៃវឌ្ឍនភាព វិបុលភាព និងថ្កុំថ្កើងរុងរឿង ខ្លាំងក្លាថែមទៀត»។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តបន្ថែមថា ៖ សូមរួមកម្លាំងសាមគ្គីគ្នារក្សានូវគោលការណ៍ និងស្មារតីនឹងនរ ហើយច្បាស់លាស់ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ ថែរក្សារដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និងការពារសុខសន្តិភាពដែលយើងមានពេលនេះបានយូរអង្វែងទៅអនាគតសម្រាប់បន្សល់ទុកជាមរតកឱ្យកូនចៅជំនាន់ក្រោយៗទៀត៕

ដោយ៖ សិលា


ចែករំលែក៖