ព័ត៌មានទាន់ហេតុការណ៍៖

អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍លទ្ធផលចំនួន២ករណី

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អុីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍លទ្ធផលចំនួន២ករណី÷
– ការចុះធ្វើអធិការកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ
– ចុះអង្កេតស្រាវជ្រាវបណ្តឹងរបស់ពលរដ្ឋមួយរូប គោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៌ ដោយចោទប្រកាន់មន្ត្រីនគរបាល៧រូប នៃស្នងការដ្ឋាននគរបាលខេត្ត ថាបានឃុបឃិតប្រឌិតរឿងចោទប្រកាន់ចាប់បង្ខាំងរូបគាត់ដោយខុសច្បាប់ រួចធ្វើរបាយការណ៍ភូតកុហកថ្នាក់ដឹកនាំ និងតុលាការ បំភ្លៃខុសពីការពិត ហើយវាយដំទាត់ធាក់ដាក់ខ្នោះគាត់ថែមទៀត។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕

ដោយ៖ សិលា


ចែករំលែក៖