ភ្នំពេញ៖ លោកស្រី អ៊ុក រ៉េតគន្ធា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីម្នាក់ដែលហ៊ានយកកាំបិតអារ.មុខនិងអារ.ដៃ ក្មេងស្រីអាយុ៥ឆ្នាំ រងរបួសធ្ងន់ធ្ងរ ដេរជាង១០០ថ្នេរ ដាក់ពន្ធនាគារ១២ឆ្នាំ និង សងប្រាក់ចំនួន២០០លានរៀល ។
នេះបើតាមលោក សេង សឹង្ហហេង មេធាវីការពារជនរងគ្រោះ ថ្លែងប្រាប់មុននេះបន្តិច ។
សូមបញ្ជាក់ថា ស្ត្រីជនដៃដល់ ឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ បានឆ្លើយសារភាព ថា នៅរសៀលថ្ងៃកើតហេតុ ពោលគឺ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខ្លួនបានទៅទិញកូនកាំបិតនៅក្នុងផ្សារ រួចក៏ចាប់ក្មេងស្រីរងគ្រោះ អារ.មុខ ច្រមុះ និង ដៃ គឺ ជាការតបស្នង ដែលបានយកដុំថ្មគប់លើកូនប្រុសរបស់ខ្លួន ។
ស្ត្រីរូបនេះ សារភាពទៀតថា ខ្លួនខឹងខ្លាំងណាស់ដេកមិនលក់២យប់មកហើយ ដោយសារតែក្មេងស្រីរងគ្រោះ ធ្វើអោយកូនខ្លួនចេញឈាម ហើយត្រូវដឹងថា កូនខ្លួនធំឡើង នឹងក្លាយជាតារា ផងដែរ ។ ដូច្នេះ ខ្លួនសុំត្រឹមតែអោយក្មេងស្រីរងគ្រោះរូបនេះ ចេញឈាមវិញដូចជាកូនខ្លួន ដែរ ។
ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ាវីលីយ៉ា អាយុ៥ឆ្នាំ រងរបួសផ្ទៃមុខ ច្រមុះ ក និង ដៃ ធ្ងន់ធ្ងរ ៕ ដោយ៖ចេស្តា