ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលថៃប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលថៃប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ 

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ មានកិត្តិយសសូមជូនព័ត៌មានដល់បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសថៃ មេត្តាជ្រាបថា រាជរដ្ឋាភិបាលថៃបាន ប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដល់ទី១៥ ខែមករា ឆ្នាំ២០២១ ដើម្បីបន្ត ទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួម សហការយ៉ាង សកម្មថែមទៀត ដើម្បីអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្ជួន និងមាន ប្រសិទ្ធិភាពខ្ពស់ ព្រមទាំងសូមរក្សាសុខភាពអនាម័យ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត។

ករណីបងប្អូនមានបញ្ហាប្រឈម សូមទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈហ្វេសប៊ុកផេក ឬតាមរយៈលេខ ទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ (ផ្នែកកុងស៊ុល /សិស្សនិស្សិត) និង០៩៤ ០៩២៥ ៩០៥ (ផ្នែកទទួលបន្ទុកពលករ)។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖