ភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូមួយគ្រឿង ស្របគ្នាជាមួយរថយន្តToyota Prius មួយគ្រឿងទៀតដែលបាននិងកំពុងឈប់នៅចំណុចភ្លើងស្តុប ក៏ស្រាប់តែត្រូវរថយន្តស៊េរីទំនេីបម៉ាក Fortuner មកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យនារីជាអ្នកបើកម៉ូតូរបួសចង្កេះត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីពិនិត្យនិងព្យាបាលភ្លាមៗ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចភ្លើងស្តុបអូរឫស្សី តាមបណ្ដោយផ្លូវលេខ១៦១ កែងផ្លូវលេខ១៨២ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងឡេីយមានរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2BA-9158 និងមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AV-5706 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១៦១ ទន្ទឹមគ្នាមកឈប់ភ្លើងស្តុបត្រង់ចំណុចកេីតហេតុខាងលេី ខណៈពេលនោះក៏មានរថយន្តបង្ក ម៉ាក Fortuner ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BJ-8535 បានធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនល្មម និងមិនប្រយ័ត្នក៏បុកម៉ូតូស្គូពី និងរថយន្ត Prius ដែលនៅទន្ទឹមគ្នាពីក្រោយពេញទំហឹង បណ្ដាលឲ្យនារីម្នាក់ជាម្ចាស់ម៉ូតូដួលរបួសចង្កេះដេីរមិនចង់រួច និងធ្វេីឲ្យរថយន្ត Prius និងរថយន្តបង្ករងការខូចខាតផងដែរ ។
ក្រោយកេីតហេតុភ្លាមៗ នារីរងគ្រោះឃេីញស្ថានភាពខ្លួនឯងមិនស្រួលក៏សុំឲ្យរថយន្តសាមុយដឹកទៅកាន់មន្ទីរពេទ្យដេីម្បីពិនិត្យនិងព្យាបាល ។ ចំណែកម៉ូតូ និងរថយន្ត២គ្រឿងដែលរងការខូចខាតខាងលេី ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ៧មករា ធ្វេីការវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមក្រោយ ៕ដោយ៖ភារ៉ា ដង្កោ