ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិថៃម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនដោយមិនទាន់ដឹងមូលហេតុ

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសជនជាតិថៃម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចបុរីម្កុដពេជ្រអាគារNo. f-១៤St. ០២ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកសាលាក្រៅបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ SONCHAN WATCHARAPONG ​ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិថៃ មុខរបរមិនពិតប្រាកដស្នាក់នៅបណ្តោះអាសន្នក្នុងភូមិ​ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ការធ្វើអត្តឃាតរបស់ជនជាតិថៃរូបនេះមិនត្រូវបានគេអះអាងថាបណ្តាលមកពីមូលហេតុអ្វីនោះទេតែបើតាមអ្នកភូមិនៅក្បែរកន្លែងជនរងគ្រោះរស់នៅបានសង្កេតឃើញថា ប៉ុន្មានថ្ងៃកន្លងមកនេះជនរងគ្រោះបានសម្តែងទឹកមុខក្រៀមក្រំនិងមិនចង់ហូបចំណីអាហារនោះទេដោយទំនងជាមានវិបត្តិផ្លូវចិត្តអ្វីមួយ។លុះដល់ថ្ងៃកើតហេតុស្រាប់តែមានរឿងបែបនេះធ្វើឲ្យគេហួសចិត្តគ្រប់គ្នា។

យ៉ាងណាក្នុងករណីនេះសមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច័យហើយបានសន្និដ្ឋានថា ជនរងគ្រោះខាងលើនេះពិតជាបានស្លាប់ដោយសារធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ប្រាកដមែន។  សពត្រូវបានយកទៅតម្កល់ទុកនៅវត្តព្រំគិរីមរកត រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យនៅប្រទេសថៃ៕

ដោយ៖ប្រាថ្នា


ចែករំលែក៖