ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុស្តិ៍នគរបាលភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យ២នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មីឃាត់ខ្លួនបានក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង២២និង០០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០  នៅចំណុចតាមផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ 

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង២នាក់មាន៖

ទី១-ឈ្មោះ ខុត ម៉ាប់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ទី២-ឈ្មោះ ភា ស៊ុយ  ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរដេគ័ររោងការ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ក្នុងនោះសមត្ថកិច្ចចាប់យកម្សៅក្រាមពណ៌សថ្លា១កូនថង់តូច , ម៉ូតូ១គ្រឿងម៉ាកធូដេ និងទូរស័ព្ទដៃ២គ្រឿង។ 

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖