ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ចិន និងអុីរ៉ង់​

ចែករំលែក៖

ក្រោយទីក្រុងវ៉ាស៊ីនតោន​ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចំនួន​៣​របស់ចិន និងរុស្ស៊ី​​ ដែលបានបំពានច្បាប់ មិនរីកសាយភាយអាវុធបរមាណូ​​ ពាក់ព័ន្ធនឹងប្រទេសអុីរ៉ង់ ​កូរ៉េខាងជើង​និងស៊ីរី ។
ក្រុមហ៊ុនចំ​នួន​៥ដែលរងការដាក់ទណ្ឌកម្មពីអាមេរិក គឺក្រុមហ៊ុនChengdu Best New Materials និង Zibo Elim របស់ចិន ព្រមទាំងក្រុមហ៊ុនAviazapchast, Elecon និង Nilco Group របស់រុស្ស៊ី។
ជាមួយនឹងច្បាប់ដាក់ទណ្ឌកម្មថ្មី​ ក្រសួង​និងស្ថានប័នផ្សេងៗរបស់អាមេរិកមិនត្រូវ​រកស៊ីជាមួយក្រុមហ៊ុនទាំងនោះឡើយ​។​ ក្រោយការដាក់ទណ្ឌកម្មនោះ ឧបការី ក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអុីរ៉ង់ លោក​Elliott Abrams ក៏បានប្រកាសផងដែរថានឹងដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសអុីរ៉ង់ ដោយការបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់។
ទីក្រុងវ៉ាស៊ីនតោនដកអាមេរិកចេញពីកិច្ចព្រមព្រៀង​បរមាណូ​កាលពីឆ្នាំ២០១៨ ក៏បានបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់ប្រទេសអុីរ៉ង់​។ កាលពីដើមខែវិច្ឆិកា ក្រុមសង្កេតការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា អុីរ៉ង់បានបង្កើនឃ្លាំងរក្សាអ៊ុយរ៉ានីញ៉ូម​កាន់តែច្រើនឡើងថែមទៀត។
ចំណែកប្រធានាធិបតីអុីរ៉ង់លោក​Hassan Rouhani បានបញ្ជាក់កាលពីថ្ងៃទី​២៥ខែវិច្ឆិកាថា លោកចង់ឲ្យរដ្ឋាភិបាលថ្មីរបស់អាមេរិក ដឹកនាំដោយលោកបៃឌិន​ធ្វើការកែប្រែទំនាក់ទំនង​រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង​៕ដោយ៖ធី រីណា


ចែករំលែក៖