ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅស្រុករលាប្អៀរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយម៉ូតូ២គ្រឿងបុកគ្នា ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោ១១និង០៥នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវកៅស៊ូលេខ៥៣ក្នុងភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ  ខេត្តកំពង់ឆ្នាំង ។

      សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះម្នាក់ឈ្មោះ ភាវ ស្រ៊ុន ភេទប្រុស អាយុ៥៥ឆ្នំា រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង(ស្លាប់) និងម្នាក់ទៀតឈ្មោះ សុក វណ្ណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង (រងរបួសធ្ងន់)។

      សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរដោយជិះមូតូម៉ាកហុងដា ពាក់ស្លាកលេខ ក-4108 ក.ឆ1  ក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានបត់ឆ្វេងក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-0364 ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ តែម្តង។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះមធ្យោបាយបង្កសមត្ថកិច្វយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ចន្ថា


ចែករំលែក៖