ខេត្តសៀមរាប៖ បុរសម្នាក់ដែលជាថៅកែហាងលក់គ្រឿងកាឡៃយីហោ“ពិភពម៉ូត“នៅក្នុងក្រុងសៀមរាបបានប្រព្រឹត្តបទល្មើសចាប់រំលោភសេពសន្ថវៈលើបុគ្គលិកខ្លួនឯងដែលនារីរងគ្រោះមានអាយុក្រោម១៥ឆ្នាំ ក្រោយពីនិយាយសម្របសម្រួលជាមួយនាងមិនត្រូវ នាងសុខចិត្តប្ដឹងឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ខណៈដែលជនសង្ស័យរត់គេចខ្លួនជាងមួយឆ្នាំទើបចាប់បានកាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២០ នៅឯរាជធានីភ្នំពេញ បន្ទាប់ពីរូបគេបានរត់គេចខ្លួនមកសម្ងំលាក់ខ្លួន។
បើតាមការអះអាងពី នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តសៀមរាប លោកវរសេនីយ៍ឯក ជា ហេង បានបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យ គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៨៣៩ច.ខ.ស/ជរបស់សាលាដំបូងខេត្តសៀមរាប។
លោកនាយការិយាល័យប្រឆាំងការជួញដូរមនុស្សរូបនេះ បន្តថា ជនសង្ស័យមានឈ្មោះ ហេង សុវណ្ណ ភេទប្រុស អាយុ៣៣ឆ្នាំ ជាថៅកែហាងលក់គ្រឿងកាឡៃ«យីហោពិភពម៉ូត» ដែលមានទីតាំងនៅមុខផ្សារលើធំថ្មី ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ចំណែកក្មេងស្រីរងគ្រោះឈ្មោះហ.ថ.រ អាយុ១៤ឆ្នាំ ជាបុគ្គលិកហាងខាងលើ។
លោកវរសេនីយ៍ឯក ជា ហេង បានឲ្យដឹងទៀតថា ថៅកែហាង «ពិភពម៉ូត» រូបនេះ បានចាប់រំលោភសេពសន្ធវ:លើបុគ្គលិករបស់ខ្លួនដែលជាអនីតិជនកាលពីអំឡុងខែ សីហាឆ្នាំ២០១៩ នៅក្នុងហាងរបស់ខ្លួន។
ដោយឡែកបើតាមការបំភ្លឺរបស់ជនរងគ្រោះ បានបញ្ជាក់ថា នៅយប់កើតហេតុ ខណៈដែលបុគ្គលិកផ្សេងទៀតបានឡើងទៅដេកជាន់ទី២ជាធម្មតាថៅកែហាងឈ្មោះហេង សុវណ្ណ បានហៅជនរងគ្រោះ អោយមកជួបនៅបន្ទប់របស់ខ្លួនព្រោះមានការ។ ពេលនាងមកដល់ ថៅកែហាង រូបនេះ ក៏ចាប់អោបនាងផ្តួលទៅលើឥដ្ឋការ៉ូ បឺតមាត់នាង និងសម្រាតខោរនាងហើយរំលោភ តែមិនទាន់សុីជម្រៅទេ ដោយនាងរើខ្លាំងពេក។នៅពេលបន្ទាប់ ជននេះចាប់នាងអោបជាប់ ដាក់អង្គុយលើភ្លៅរបស់ខ្លួន ហើយរំលោភម្តងទៀត«រំលោភពីក្រោយ»។
បន្ទាប់ពីកើតហេតុ បងស្រីជនសង្ស័យ សុំសម្របសម្រួល តែនាងមិនព្រមទើបជនសង្ស័យ រត់គេចខ្លួនបាត់ស្រមោល។
លុះសមត្ថកិច្ចធ្វើការស៊ើបអង្កេតជាហូហែរ ទើបរកឃើញទីតាំងលាក់ខ្លួនរបស់គេ ហើយក៏ឃាត់ខ្លួនបានតែម្តង។
ក្រោយឃាត់ខ្លួនមកសាកសួរ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មន្រ្តីនគរបាលជំនាញបានបញ្ជូន ជនជាប់សង្ស័យរូបនេះទៅតុលាការដើម្បីបន្តនីតិវិធី៕
ដោយ៖សហការី