ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ចង.កនិងខ្សែអង្រឹងសម្លាប់ខ្លួនបង្កភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ នៅ ភូមិប្រជាធម្មលិចសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
សមត្ថកិច្ចថាសពជនរងគ្រោះឈ្មោះ សុត ខឿន អាយុ៥០ឆ្នាំមានទីលំនៅក្នុងភូមិកើតហេតុ។ជនរងគ្រោះចង.កនិងខ្សែអង្រឹងទៅនិងដំបូលសំយ៉ាបផ្ទះគ្មានមនុស្សនៅចម្ងាយពីផ្ទះខ្លួនប្រហែល៦០ម៉ែត្រ។
ស្ត្រីជាប្រពន្ធសពនិយាយថាមុនកើតហេតុកាលពីល្ងាចថ្ងៃទី២៥ខែឆ្នាំដដែលប្តីគាត់បានទៅញ៉ាំការសាច់ញាតិនៅឯសង្កាត់និមិត្តហើយក្រោយវិលត្រឡប់ដល់ផ្ទះព្រោះបារម្ភពីសុខភាពប្តីគាត់ក៏ស្តីថាតិចតួចសុំកុំឲ្យផឹកច្រើនពេកព្រោះចាស់ហើយ គ្រាន់តែស្ដីបន្ទោសបន្តិចបន្តួចទំនងជាខឹងក៏ផឹកស្រាថ្នាំដែលកូនគាត់ត្រាំសម្រាប់កូនខ្ចីបន្ថែមប្រហែលកន្លះកែវទៀត។
ស្ត្រីជាប្រពន្ធបញ្ជាក់ថាគ្រួសារគាត់មិនដែលមានជម្លោះនិងគ្នាឬជាមួយអ្នកជិតខាងឡើយ។ដោយសារគាត់ជាប់រវល់មើលថែចៅនៅលើផ្ទះមិនដឹងថាប្តីចេញទៅក្រៅចង.កនៅពេលនាទេ។
លុះព្រឹកឡើងទើបអ្នកស្រុកប្រាប់ថាឃើញប្តីគាត់ចង.កសម្លាប់ខ្លួនទើបដឹងនិងភ្ញាក់ផ្អើលតែម្តង។
នៅកន្លែងកើតហេតុគេឃើញសមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើការត្រួតពិនិត្យលើរាងកាយសពជាលទ្ធផលគ្រូពេទ្យជំនាញប្រាប់សមត្ថកិច្ចថាជនរងគ្រោះធ្វើអត្តឃាតចង.កដោយខ្លួនឯងដោយមិនពាក់ព័ន្ធករណីឃាតកម្មឡើយ។ក្រោយធ្វើកំណត់ហេតុរួច សពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖វណ្ណា