ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីដែលមានដើមកំណើតចិនចំនួន ៤៣ ទៀត ត្រូវបានរដ្ឋាភិបាលប្រទេសឥណ្ឌាបិទជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ៖ បន្ថែមទៅលើការបិទកម្មវិធីចំនួន៥៩ ក្នុងខែមិថុនានិងចំនួន១១៨ ក្នុងខែកញ្ញា ឆ្នាំ២០២០នេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសបិទកម្មវិធីចំនួន ៤៣បន្ថែមទៀត ដែលរួមមានទាំងកម្មវិធីវេរលុយដ៏ពេញនិយមនៅក្នុងប្រទេសចិន AliExpress របស់ក្រុមហ៊ុន Alibaba និងកម្មវិធីស្វែងរកគូស្នេហ៍មួយចំនួនផងដែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា៖ នៅក្នុងការផ្សព្វផ្សាយជាផ្លូវការរបស់ក្រសួងព័ត៌មានវិទ្យានៃប្រទេសឥណ្ឌាបានឱ្យដឹងថា ៖ ការបិទកម្មវិធីទាំងនេះគឺបន្ទាប់ពីពួកគេបានទទួលនូវសេចក្ដីរាយការណ៍ពីផលប៉ះពាល់របស់កម្មវិធីនេះដល់អធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសឥណ្ឌា ព្រមទាំងសន្តិសុខជាតិទៀតផង។

សូមរំឭកឡើងវិញថា គិតត្រឹមរយៈពេល៥ខែចុងក្រោយនេះ ក្រសួងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌាបានធ្វើការហាមឃាត់កម្មវិធីទូរសព្ទរបស់ប្រទេសចិនជាច្រើនមកហើយ ម្យ៉ាងវិញទៀតកម្មវិធីភាគច្រើន គឺសុទ្ធសឹងតែជាកម្មវិធីដែលមានប្រជាប្រិយភាពខ្លាំងដូចជា កម្មវិធី TikTok ដែលមានអ្នកប្រើប្រាស់ប្រមាណជាង ២០០លាននាក់ និងហ្គេម PUBG Mobile ក៏មានចំនួនអ្នកលេងច្រើនជាង ៤០លាននាក់នៅក្នុងប្រទេសនេះ។ ដូច្នេះរហូតមកដល់ពេលនេះប្រទេសឥណ្ឌាបានបិទកម្មវិធីដែលមានប្រភពពីប្រទេសចិនសរុបចំនួន ២២០ រួចហើយ។ យើងក៏នៅមិនទាន់ដឹងថានឹងមានកម្មវិធីប៉ុន្មានទៀតទេ ដែលប្រទេសឥណ្ឌាសម្រេចចិត្តបិទជាបន្តទៀតដែរ។

ខាងក្រោមនេះជាឈ្មោះកម្មវិធីទាំង ៤៣ ដែលត្រូវបានបិទ៖
1. AliSuppliers Mobile App
2. Alibaba Workbench
3. AliExpress – Smarter Shopping, Better Living
4. Alipay Cashier
5. Lalamove India – Delivery App
6. Drive with Lalamove India
7. Snack Video
8. CamCard – Business Card Reader
9. CamCard – BCR (Western)
10. Soul- Follow the soul to find you
11. Chinese Social – Free Online Dating Video App & Chat
12. Date in Asia – Dating & Chat For Asian Singles
13. WeDate-Dating App
14. Free dating app-Singol, start your date!
15. Adore App
16. TrulyChinese – Chinese Dating App
17. TrulyAsian – Asian Dating App
18. ChinaLove: dating app for Chinese singles
19. DateMyAge: Chat, Meet, Date Mature Singles Online
20. AsianDate: find Asian singles
21. FlirtWish: chat with singles
22. Guys Only Dating: Gay Chat
23. Tubit: Live Streams
24. WeWorkChina
25. First Love Live- super hot live beauties live online
26. Rela – Lesbian Social Network
27. Cashier Wallet
28. MangoTV
29. MGTV-HunanTV official TV APP
30. WeTV – TV version
31. WeTV – Cdrama, Kdrama&More
32. WeTV Lite
33. Lucky Live-Live Video Streaming App
34. Taobao Live
35. DingTalk
36. Identity V
37. Isoland 2: Ashes of Time
38. BoxStar (Early Access)
39. Heroes Evolved
40. Happy Fish
41. Jellipop Match-Decorate your dream island!
42. Munchkin Match: magic home building
43. Conquista Online II ៕

ដោយ៖សិលា


ចែករំលែក៖