ខេត្តមណ្ឌលគិរី៖ មន្ទីទេសចរណខេត្តមណ្ឌគិរី និងក្រុមការងារគ្រប់គ្រងបណ្តាញសង្គមក្រសួងទេសចរណ៍បានបរិយាយថា៖ មណ្ឌលគិរី គឺជាខេត្តមួយស្ថិតនៅប៉ែកឥសាន្តនៃព្រះរាជាណាចក្រកម្ពុជា សម្បូរទៅដោយធនធានធម្មជាតិទាំងនៅលេីដីនិងនៅក្រោមដី ព្រមជាមួយវប្បធម៌ទំនៀមទំលាប់ប្រពៃណីចម្រុះរបស់បងប្អូនជនជាតិដេីមភាគតិច ក្រៅពីនោះខេត្តមណ្ឌលគិរីមានភ័ព្វវាសនាខ្ពស់ដោយសារមានស្ថានភាពអាកាសធាតុត្រជាក់គ្រប់រដូវ ទិដ្ឋភាព និងទេសភាពដ៏ទាក់ទាញ មានទឹកជ្រោះជាច្រេីនកន្លែង (ទឹកជ្រោះប៊ូស្រា រមនា១ រមនា២ ជ្រៃធំ មនោរម្យ ជ្រៃយស លេងប៉ូកប្រះ អូរឆ្វេង លែងទូវ លែងឃិត) ជួរភ្នំបន្តជាប់គ្នារដឹក ជ្រលង ដងអូរជាច្រេីន វាលស្មៅបៃតងលាតសន្ធឹងលេីកំពូភ្នំ ខ្យល់បរិសុទ្ធ អាកាសធាតុត្រជាក់ សត្វព្រៃជា ច្រេីនប្រភេទ ព្រមទាំងសប្បទាទេសចរណ៍ និងសេវាផ្សេងៗ សក្តានុពលទាំងអស់នេះហេីយដែលធ្វេីអោយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាមិនចេះជិនណាយ៕

ដោយ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច