ភ្នំពេញ៖ ដោយមានការឯកភាពពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លើសំណើរបស់ លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលានាយទាហានសកម្ម ត្មាតពង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើបទឧទ្ទេសនាមស្តីពីរចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច និងបទពិសោធន៍ការងាររបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជូនដល់ និសិ្សតនាយទាហានសកម្ម114 នាក់ និងមានការចួលរួមពីនាយទាហាន យោធាចារ្យ សរុបចំនួន៥០៩នាក់៕
ដោយ៖ ចន្ទ លីហ្សា