ពលរដ្ឋអាហ្សងទីនរាប់សិបពាន់នាក់បាននាំគ្នាទៅកាន់ទីក្រុងប៊ុយអឺណូ ហ្ស៊ែរ (Buenos Aires) ដើម្បីបង្ហាញពីការសោកស្តាយដល់ការស្លាប់របស់អតីតកីឡាករDiego Armando Maradona កាលពីថ្ងៃទី២៥ខែវិច្ឆិកា។
នៅក្នុងឃ្លីបវីដេអូបង្ហាញឲ្យឃើញថា ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នា មកកាន់រដ្ឋធានីអាហ្សង់ទីនដើម្បី គោរពដល់អតីតកីឡាករម៉ារ៉ាដូណា ។ សកម្មភាពប្រមូលផ្តុំយ៉ាងច្រើនបែបនេះបង្កក្តីបារម្ភយ៉ាងខ្លាំងពីស្ថានភាពសុខភាពរបស់ពលរដ្ឋ ខណៈការឆ្លងរាលដាលកូវីដ-១៩ កាន់តែច្រើន។
ប៉ូលិសក្នុងរដ្ឋធានីBuenos Aires ជាច្រើនបានបញ្ជូនទៅរក្សាសណ្តាប់ធ្នាប់ ខណៈពលរដ្ឋមួយចំនួនព្យាយាមចូលក្នុងវិមាន ប្រធានាធិបតី Casa Rosada ដែលជាទីកន្លែងតម្កល់សពកីឡាករម៉ារ៉ាដូណា។
របាំងការពាររបស់ប៉ូលិសត្រូវក្រុមអ្នកគាំទ្របំផ្លាញចោលបង្កឲ្យមានការប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិស ទើបបង្ខំឲ្យប៉ូលិសត្រូវប្រើគ្រាប់កៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែក ទៅលើក្រុមអ្នកគ្រាំទ្រជ្រុលនិយម។
សពលោកម៉ារ៉ាដូណា នឹងត្រូវបញ្ជូនទៅកាន់ទីលានបញ្ចុះJardin Bella Vista ។ អាហ្សង់ទីនក៏បានកាន់ទុក្ខរយៈពេល៣ថ្ងៃទូទាំងប្រទេស ដើម្បីគោរពវិញ្ញាណក្ខន្ធ ដល់វីរបុរសក្នុងវិស័យបាល់ទាត់របស់ប្រទេសជាតិ៕ដោយ៖ធី រីណា