ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាម៉ោង៨:៣០ នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីអគ្គិភ័យមួយបានកើតឡើង ស្ថិតនៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឆាបឆេះលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន៦ខ្នង ដោយសារឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង) ។
យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះដូចខាងក្រោម ៖
១-ម្ចាស់ឈ្មោះ កូប រ៉សេត ភេទប្រុសអាយុ៣៨ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ៧ម៉ែត្រ× ១២ម៉ែត្រ ឆេះទាំងអស់។
២-ម្ចាស់ឈ្មោះ ស្រេង តី ភេទប្រុស អាយុ៧៥ឆ្នាំ ផ្ទះទំហំ៦ម៉ែត្រ×៨ម៉ែត្រ ផ្ទះឈើប្រក់ក្បឿង ឆេះទាំងអស់។
៣-ម្ចាស់ឈ្មោះ ហីុម គ្រីយ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ៧ម៉ែត្រ×១២ម៉ែត្រ ឆេះទាំងអស់។
៤-ម្ចាស់ឈ្មោះ ស្រេង អៃសាស់ ភេទស្រី អាយុ៦២ឆ្នាំ ផ្ទះឈើប្រក់ក្បឿងទំហំ ៦ម៉ែត្រ×១២ម៉ែត្រឆេះទាំងអស់។
៥-ម្ចាស់ឈ្មោះ ម៉ាន អៃសាស់ ភេទស្រី អាយុ៥៥ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ៧ម៉ែត្រ×១២ម៉ែត្រ ឆេះ៨០%។
៦-ម្ចាស់ឈ្មោះអែល ម៉ាន ភេទប្រុស អាយុ ៥៧ឆ្នាំ ផ្ទះថ្ម ប្រក់ហ្វុីប្រូសុីម៉ងត៍ ឆេះអស់៥០% ។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះករណីនេះ កម្លាំងប្រេីប្រាស់រថយន្តជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យចំនួន៣គ្រឿង មកពីស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មំ ,អធិការដ្នានគរបាលស្រុកត្បូងឃ្មុំ និងរថយន្តពន្លត់អគ្គិភ័យក្រុងសួង ។
រីឯទ្រព្យសម្បត្តិបណ្ដាលឲ្យបាត់បង់ខូចខាតមាន៖ ប្រាក់ដុល្លារ ២២.២៥០ដុល្លារ ប្រាក់រៀល៨៣លាន រៀល មាស១២តម្លឹង៧ជី និងប្រាក់ម៉ាឡេ សុី៣២០០០រីងហ្គីត ។ ចំពោះមូលហេតុគឺដោយសារឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង) ៕ដោយ៖វណ្ណៈ