ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីលេចចេញករណីតារាចម្រៀងOriginal Song ល្បីឈ្មោះលោក វណ្ណដា បានរងបណ្តឹងពីក្រុមហ៊ុនទូរស័ព្ទ Smart Axiata ដែលតារាចម្រៀងរូបនេះចាត់ទុកថាវាបានធ្វើឲ្យលោករងសម្ពាធផ្លូវចិត្ត។
តាមរយៈសារជា វីដេអូដែលមានរយៈពេលជាង៧នាទីនេះ តារាចម្រៀង វណ្ណ ដាក៏ទម្លាយអំពីដីកាកោះហៅពីសាលាដំបូងរាជធានីភ្នំពេញតបនឹងបណ្តឹងរបស់ក្រុមហ៊ុន Smart Axiata។ លោកបានចាត់ទុកថាជារឿងអយុត្តិធម៌សម្រាប់រូបលោក និងធ្វើឲ្យលោករងសម្ពាធផ្លូវចិត្ត ដោយការខកចិត្តអន់ចិត្ត និងឈឺចិត្ត ព្រោះតែលោកមិនបានខុស ការបញ្ជាក់នេះក៏ត្រូវបានធ្វើឡើងក្រោយពីតារាចម្រៀងរូបនេះទើបនឹងត្រូវបានប្រកាសក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនCellcard កាលពីថ្ងៃទី២៦ ខែ វិច្ឆិកាឆ្នាំ២០២០នេះ។លោកថាមិនមានកិច្ចសន្យាបន្ត ប្រាក់កម្រៃក៏មិនបានស្របនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ទើបនឹងត្រូវចាយលុយប្រាក់សន្សំផ្ទាល់ខ្លួនដើម្បីជួយខ្លួនឯង គ្រួសារ និងផលិតបទចម្រៀងថ្មី។
អ្វីដែលលោកសង្ឃឹមយ៉ាងខ្លាំងគឺតុលាការដែលធ្វើសាវនាការថ្ងៃទី២៦ ខែវិច្ឆិកានេះនឹងផ្តល់យុត្តិធម៌ឲ្យសិល្បករខ្មែរដូចជាលោក ហើយលោករំពឹងថានឹងទទួលបានយុត្តិធម៌៕ក្រៅពីការប្រកាសជាសមាជិកថ្មីតារាចម្រៀងរូបនេះក៏បានបញ្ចេញស្នាដៃបទចម្រៀងថ្មីជាមួយក្រុមហ៊ុននេះផងដែរ។លោកថាក្រុមហ៊ុន Smart Axiata និងលោកមានកិច្ចសន្យានឹងគ្នា ហើយចាប់តាំងពីឆ្នាំ២០១៨ ចាប់ផ្តើមមានបញ្ហាច្រើន ប៉ុន្តែលោកបានបន្តកិច្ចសន្យាដដែលក្រោមការជួយសម្របសម្រួលពីក្រុមហ៊ុនបារមីដែលកិច្ចសន្យាចាប់ពីអំឡុងខែមីនា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២០។ លោកថាមុនពេលដល់ថ្ងៃបញ្ចប់កិច្ចសន្យាចាស់ ក្រុមហ៊ុនតំណាងលោកបានជជែកគ្នាអំពីកិច្ចសន្យាថ្មី ប៉ុន្តែដោយក្រុមហ៊ុន Smart Axiataបានស្នើដកលក្ខខណ្ឌមួយចំនួនហើយជជែកគ្នាឡើងវិញលើតម្លៃសេវាផ្សេងៗ ប៉ុន្តែបន្តអូសបន្លាយរហូតដល់ផុតកិច្ចសន្យា។ លោកថាចាប់ពីពេលនោះមកក្រុមហ៊ុន Smart Axiata ក៏លែងខ្វល់ លោកក៏លែងបានប្រាក់កម្រៃ ប៉ុន្តែលោកបែជារងបណ្តឹងពីក្រុមហ៊ុនមួយនេះទៅវិញដែលបូករួមទាំងខ្លឹមសារដីកាដែលដាក់បម្រាមលោកមិនឲ្យបំពេញការងារនៅក្រុមហ៊ុនថ្មី ដែលលោកចាត់ទុកថាជាការបិទសិទ្ធិសេរីភាពរបស់លោក ៕
ដោយ៖ វឌ្ឍនា