ព័ត៌មានទាន់ហេតុការណ៍៖

សំណើចុងក្រោយគួរឱ្យចាប់អារម្មណ៍របស់លោកម៉ារ៉ាដូណា ត្រូវបានបង្ហាញ

ចែករំលែក៖

តាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca និងសារព័ត៌មាlivescore.com កាលពីថ្ងៃទី២៧ វិច្ឆិកាបានឲ្យដឹងថា លោក ម៉ារ៉ាដូណាអាចក្លាយជាមនុស្សទីក្នុងប្រវត្ដិសាស្ដ្រអាហ្សង់ទីនដែលបានផ្តល់កិត្តិយសដោយរដ្ឋាភិបាល និងបានធ្វើបុណ្យយ៉ាងគគ្រឹកគគ្រេងក្រោយពេលស្លាប់។

អតីតកីឡាករបាល់ទាត់អាហ្សង់ទីនរូបនេះបានទទួលមរណភាពកាលពីថ្ងៃពុធក្នុងអាយុ៦០ឆ្នាំបន្ទាប់ពីមានជំងឺគាំងបេះដូង ហើយសពរបស់គាត់ត្រូវបានគេដាក់នៅរដ្ឋ Casa Rosada ក្នុងទីក្រុង Buenos Aires ដើម្បីប្រារព្ធធ្វើបុណ្យរយៈពេល៣ថ្ងៃ។Marca បានចុះផ្សាយដោយយោងតាមអ្នកសារព័ត៌មាន Martin Arevalo បានឱ្យដឹងថា លោក ម៉ារ៉ាដូណា បានសួរក្រុមគ្រួសាររបស់គាត់ភ្លាមៗមុនពេលខួបកំណើតអាយុ៦០ឆ្នាំរបស់គាត់ថា នៅពេលគាត់ស្លាប់សូមឲ្យគេតុបតែងរាងកាយរបស់គាត់ដើម្បីថែរក្សាវាឱ្យបានយូរ។

ភ្លាមៗនោះមិនមានអ្នកតំណាងរបស់លោកម៉ារ៉ាដូណា ណាម្នាក់ដាក់សំណើរបស់គាត់ទៅអ្នករៀបចំបុណ្យសពដូចដែលបានគ្រោងទុកនេះទេដោយមានព័ត៌មានជាច្រើនបានចុះផ្សាយថា នៅពេលដែលសាកសពរបស់គាត់ត្រូវបានគេយកទៅទីបញ្ចុះសពតំបន់ Jarden de Bella Vista នឹងមានការតុបតែងតាមសំណើរបស់លោក។

គួររំលឹកថា មានតែមនុស្សនាក់ប៉ុណ្ណោះដែលត្រូវបានគេតុបតែងនៅក្នុងប្រវត្តិសាស្ត្រអាហ្សង់ទីនមុនពេលស្លាប់គឺអតីតឧត្តមសេនីយ៍យោធា Jose de San Martin, អតីតប្រធានាធិបតីអាហ្សង់ទីនលោក Juan Domingo Peron និងភរិយារបស់គាត់។ សម្រាប់លោក ម៉ារ៉ាដូណា គឺជាមនុស្សទី៤ដែលត្រូវបានរដ្ឋាភិបាលផ្តល់កិត្តិយសតុបតែងខ្លួនលើសាកសពរបស់លោកមុនពេលយកទៅបញ្ចុះ ៕ដោយ៖ភារៈ


ចែករំលែក៖