ភ្នំពេញ៖ ក្នុងដំណើអញ្ជើញទៅកាន់ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍លើ Facebook ផ្លូវការថា៖ ព្រឹត្តិការណ៍៣វិច្ឆិកា ដែលបង្កឡើងដោយកូវីដ-១៩បានពន្យារពេលការបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប។
ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តសៀមរាបដើម្បីបើកការដ្ឋានសាងសង់នៅថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ខានស្អែកនេះ។
សម្តេចមានប្រសាសន៍លើកឡើងថា៖ ប្រមាណជាងមួយឆ្នាំទៀតក្រុងសៀមរាបនឹងមានផ្លូវល្អដែលខ្ញុំផ្តោតសំខាន់លើចំណុច៤គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភ័ណភាពសម្រាប់ទីក្រុងទេសចរណ៍មួយនេះ។
សម្តេចសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចំរើន៕
ដោយ៖សុខ ខេមរា