ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់តាមអំណាចដីកាតុលាការ ពាក់ព័ន្ធករណីអំពើលួច

ចែករំលែក៖

ខេត្តសៀមរាប៖ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៤១ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០  កម្លាំងនគរបាលខេត្តបាន ធ្វើការចាប់ខ្លួនជនល្មើសឈ្មោះ ភោគ បញ្ញា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាមុខសញ្ញាសេសសល់ពាក់ព័ន្ធ នឹង ករណីអំពើលួចមានស្ថានទម្ងន់ទោស (កាច់សោ.កម៉ូតូ) ប្រព្រឹត្តនៅចំណុចបន្ទប់ជួលស្ថិតនៅភូមិតាវៀនសង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាបកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កន្លងមកដែលការឃាត់ខ្លួននេះប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោយឃាត់ខ្លួនជនសង្ស័យ ខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច កាច់សោ.កម៉ូតូ ជាមួយបក្ខពួកខ្លួន ចំនួន០២នាក់ ដែលត្រូវសមត្ថកិច្ចនគរបាលក្រុង សៀមរាបឃាត់ខ្លួនបានពិតមែន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កន្លងទៅនៅចំណុចបន្ទប់ជួលស្ថិតនៅភូមិតាវៀន សង្កាត់សាលាកម្រើក ក្រុងសៀមរាបពិតមែន ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីមួយនេះ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣នាក់ ជាបន្តបន្ទាប់ក្នុងនោះរួមមាន៖

-ជនល្មើសទី១/ឈ្មោះ សម សិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ ឃាត់ខ្លួនបានកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ក្រោយធ្វើសកម្មភាពបានមួយថ្ងៃ។ ជនល្មើសទី២ /ឈ្មោះ ខឹម តាំងសែ ហៅ(ខ្សែ) ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងដែក ឃាត់ខ្លួនកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ មានទីលំនៅ នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ចំណែកជនសង្ស័យទី៣ ឈ្មោះ ភោគ បញ្ញា ដែលទើបឃាត់ខ្លួនបានជាមួយគ្នានេះ ក៏បានធ្វើតេស្តរកសារធាតុញៀនលើខ្លួន ជនសង្ស័យរូបនេះ ជាលទ្ធផល វិជ្ជមាន ។

ជនល្មើស រូបនេះ ត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបន្ថែម បញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕

ដោយ៖ប្រាថ្នា


ចែករំលែក៖