ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាក្រឡាប់ផ្ងារជើងបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ​៖ ​រថយន្ត​ស៊េរី​ទំនើប​បុក​រថយន្ត​​ព្រូស​ចំពាក់​កណ្ដាល​តួពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​​ក្រឡាប់​ផ្ងារជើង​​រងរបួស​ធ្ងន់​និងស្រាល​មនុស្ស៤​នាក់   ចំណែករថយន្ត​បង្ក​ព្យាយាម​បើក​រត់​តែ​ត្រូវកម្លាំង​សមត្ថកិច្ច​តាម​ឃាត់​បានវិញ​។​

​ហេតុការណ៍នេះបាន​កើតឡើង​នៅ​ម៉ោង ១និង២០នាទី​​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​​ទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១​ ក្នុង​សង្កាត់​បឹង​កេងកង​ទី១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​​ប្រភពព័ត៌មាន​ពី​ម្ចាស់​រថយន្ត​រងគ្រោះ​បាន​ឲ្យដឹងថា​ មុនពេល​កើតហេតុ​ខ្លួន​គាត់បាន​បើករថយន្ត​ម៉ាក​តូយ៉ូតាព្រូស​​ពាក់​ស្លាកលេខ​ភ្នំពេញ 2AM-8529រួមដំណើរគ្នាបួននាក់បើកតាមតាមបណ្ដោយផ្លូវលេខ៥១​ក្នុងទិសដៅពីជើងទោត្បូងខណៈមកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត​ម៉ាក Toyota Alphard ​​ពាក់ស្លាកលេខភ្នំពេញ 2AG-8998 បើកក្នុងទិសដៅ​ពី​លិច​ទៅកើត​ក្នុ​ល្បឿន​លឿន​មក​បុក​ចំពាក់​កណ្តាលរថយន្ត​របស់គាត់ពេញទំហឹង​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង រងរបួស​ធ្ងន់​ស្រាល​បួន​នាក់​។ ចំណែកឯ​ជនបង្ក​ក៏បាន​ព្យាយាម​បើក​រត់គេច​តែ​​ត្រូវ​កម្លាំង​សមត្ថកិច្ច​តាមឃាត់​បាន​។​

បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់​បានទំនាក់ទំនង​ទៅសមត្ថកិច្ច​ជំនាញ​ចរាចរ​ណ៍ចុះមក​​វាស់វែង​យក​រថយន្ដ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យចរាចរណ៍ផ្លូវគោក​រង់ចាំ​ដោះស្រាយ​គ្នានៅពេល​ក្រោយ​៕ជ្រោយពេជ្រ


ចែករំលែក៖