ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Barcelona ទទួលបានប្រាក់សន្សំ១២២លានអឺរ៉ូ ខណៈដែលកីឡាករទាំងអស់យល់ព្រមកាត់បន្ថយប្រាក់ឈ្នួល

ចែករំលែក៖

កីឡាកររបស់ក្លិBarcelona បានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលដែលនឹងជួយសន្សំសំចៃប្រាក់ឲ្យក្លិយក្សនៅអេស្ប៉ាញមួយនេះបានប្រមាណ១២២លានអឺរ៉ូ (១១០លានផោន) ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៨ វិច្ឆិកានេះ។

ក្លិបម្ចាស់ជើងឯក La Liga ២៦សម័យកាលមួយនេះក៏បានយល់ព្រមជាមួយកីឡាកររបស់ពួកគេផងដែរនូវការទូទាត់ប្រាក់ប្រហែល៥០អឺរ៉ូ(៤៥ផោ) ដោយត្រូវពន្យារពេលក្នុងរយៈពេល៣ឆ្នាំ។ បើទោះបីប្រាក់នេះតិចក៏ដោយ ប៉ុន្តែការទូទាត់រយៈពេលយូរ និងសមាជិកកីឡាករច្រើនផងនោះ អាចទទួលបានសរុបច្រើនគួរសមសម្រាប់រយៈពេល៣ឆ្នាំទៅមុខ។

គណនីចុងក្រោយរបស់កីឡាករទាំងអស់បានបង្ហាញពីការបាត់បង់៩៧លានអឺរ៉ូ (៨៧លានផោន) ខណៈដែលបំណុលសុទ្ធច្រើនជាងទ្វេដងដល់៤៨៨លានអឺរ៉ូ (៤៣៨លានផោន) របស់ក្លិបដោយសារការមិនមានមនុស្សចូលទស្សនាក្នងកីឡដ្ឋានផង និងវិបត្តិដោយសារជំងឺរាតត្បាតផង

ក្លិបបានចេញសេចក្តីថ្លែងការណ៍ថា “បញ្ហានេះនឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយក្នុងការបង្វែរស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នរបស់ក្លិបទៅរកភាពប្រសើរឡើង ទាំងកីឡាករ ក៏ដូចជាបុគ្គលិកក្លិប

កាលពីខែមីនាកីឡាកររបស់ក្រុម Barcelona បានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលចំនួន៧០ ភាគរយក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ឆ្លងរាលដាល និងធ្វើវិភាគទានបន្ថែមដើម្បីធានាថា បុគ្គលិកមិនមែនកីឡាបានទទួលប្រាក់ឈ្នួលពេញលេញ

សូមបញ្ជាក់ថា បច្ចុប្បន្នក្លិប Barcelona កំពុងតែជ្រើសរើសប្រធានក្លិបថ្មី ដោយប្រធានក្លិបចាស់បានលាឈប់ពីតំណែង ហើយទម្រង់លេងរបស់ក្រុមមួយនេះហាក់ដូចមិនសូវបានល្អនៅ La Liga ដើមរដូវកាល២០២០-២០២១ ប៉ុន្តែធ្វើបានល្អនៅ Champions League។ នៅក្នុងតារាង La Liga ក្រុម Barcelona កំពុងឈរលេខ១៣ មាន១១ពិន្ទុ ចាញ់ក្រុមកំពូលតារាង១២ពិន្ទុឯណោះ។ Barcelona នឹងត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ Osasuna នៅថ្ងៃទី២៩ វិច្ឆិកានេះដើម្បីប្រជែងយក៣ពិន្ទុក្នុងលីគកំពូលអេស្ប៉ាញរដូវកាលនេះ ៕

ដោយ៖ភារៈ

 


ចែករំលែក៖