ព័ត៌មានទាន់ហេតុការណ៍៖

FIFA នឹងរៀបចំព្រឹត្តិការណ៍ Arab Cup ចំនួន២២ក្រុមនៅប្រទេសកាតា

ចែករំលែក៖

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានបញ្ជាក់ថា ប្រទេសកាតានឹងរៀបចំការប្រកួតកម្មវីធី Arab Cup នៅខែធ្នូ ឆ្នាំក្រោយដែលនឹងមានក្រុមចំនួន២២មកពីជុំវិញតំបន់ ហើយដើរតួជាការហាត់សមសម្លៀកបំពាក់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំបន្ទាប់។ នេះបើតាមការចុះផ្សាយរបស់ CNA និង news.cgtn កាលពីថ្ងៃទី២៦ វិច្ឆិកា។

ស្ថាប័នបាល់ទាត់ពិភពលោកបាននិយាយថា ប្រទេស Algeria, Bahrain, Comoros, Djibouti, Egypt, Iraq, Jordan, Kuwait, Lebanon, Libya, Mauritania, Morocco, Oman, Palestine, Qatar, Saudi Arabia, Somalia, Sudan, Syria, Tunisia, United Arab Emirates and Yemen នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ

ក្នុងដំណើរទស្សនកិច្ចទៅកាន់កីឡដ្ឋាន Lusail ដែលជាកន្លែងមួយក្នុងចំណោមការប្រកួតបាល់ទាត់ពិភពលោកចំនួនរបស់ប្រទេសកាតាFIFA បានអះអាងថា តាមរយៈបាល់ទាត់ការប្រកួតនេះនឹងមានមនុស្សជាង៤៥០ លាននាក់មកពីទូទាំងតំបន់ក្នុងពិភពលោកចូលរួម

កម្មវិធីប្រកួត Arab Cup ធ្លាប់ធ្វើរួចមកហើយ ប៉ុន្តែធ្វើឡើងនៅលើមូលដ្ឋានមិនទៀងទាត់ជាមួយនឹងការប្រកួតចំនួនដែលត្រូវបានធ្វើឡើងនៅចន្លោះឆ្នាំ១៩៦៣ និងឆ្នាំ២០១២ ។

ប្រធានសមាគមបាល់ទាត់ប្រទេសកាតាលោក Sheikh Hamad Al Thani មានប្រសាសន៍ថាព្រឹត្តិការណ៍ Arab Cup នេះវានឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ និងជាការសាកល្បងចុងក្រោយនៃការរៀបចំរបស់យើងដែលនៅសល់តែមួយឆ្នាំទៀត គឺពួកយើងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកលើកដំបូងនៅតំបន់” ដោយ៖ភារៈ

 


ចែករំលែក៖