ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌមានជ័យ ចុះណែនាំ និង ធ្វេីកិច្ចសន្យាដល់មណ្ឌល កំសាន្ត និង ក្រុមហ៊ុនានាឲ្យផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ និងការប្រគុំតន្ត្រីនានាចាប់ពីពេលនេះរហូតដល់ថ្ងៃទី១ធ្នូ ដល់ ១៦ធ្នូ ២០២០

ចែករំលែក៖

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ចុះណែនាំ និងធ្វេីកិច្ចសន្យាដល់មណ្ឌល កំសាន្ត និង ក្រុមហ៊ុនានាអោយផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ ការជួបជុំ ការជប់លៀង កិច្ចប្រជុំធំៗ និងការប្រគុំតន្ត្រីនានាចាប់ពីថ្ងៃទី១ធ្នូ ដល់១៦ធ្នូ២០២០ មានដូចខាងក្រោម

សង្កាត់ចាក់អង្រែលេី ចុះណែនាំដល់ក្រុមហ៊ុន អឺប៊េនហាប់ អោយផ្អាកទទួលកម្មវិធី ជួបជុំគ្នា 

សង្កាត់ចាក់អង្រែក្រោម ចុះណែនាំដល់មណ្ឌលម៉ូឌែន២ ដែលមានអ្នកកក់រៀបអាពាហ៍ពិពាពាហ៍ចំនួន ១៥ គូរអោយផ្អាកសិន

សង្កាត់បឹងទំពន់ទី បានចុះណែនាំក្លឹបកំសាន្តប៊ូឡាញ ផ្លូវ ២៧១ភូមិសន្សំកុសល

សង្កាត់បឹងទំពន់ទី២ ចុះណែនាំមង្គលឧត្តមអោយផ្អាករៀបអាពាហ៍ពិពាហ៍ដោយមានអ្នកកក់ចំនួន ០៥ គូរ  ម្ចាស់បានឯកភាពតាមការណែនាំរបស់រដ្ឋបាល សង្កាត់បឹងទំពន់  

សង្កាត់ស្ទឹងមានជ័យទី៣ វិមានសុភមង្គលមិនមានបេីកដំណេីរការទេ

សង្កាត់ស្ទឹងមានជ័យទី១ គ្មាន

សង្កាត់ស្ទឹងមានជ័យទី២ គ្មាន។

ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ សរុប មាន ៧សង្កាត់ បានចុះណែនាំ ៤ទីតាំងក្នុងការហាមមិនអោយទទួលការរៀបចំពិធីផ្សេងៗ និង មានកក់កន្លែងសំរាប់រៀបអាពាហ៌ពិពាហ៌ គិតត្រឹមថ្ងៃទី ១ធ្នូ ដល់ ថ្ងៃទី ១៦ធ្នូ២០២០ មាន ចំនួន ២០ គូរ ដោយ៖ស តារា


ចែករំលែក៖