ភ្នំពេញ៖ កាលពីយប់ថ្ងៃចន្ទ ១៥កេីត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ដោយអនុវត្តតាមការណែនាំរបស់លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកអភិបាល នៃគណៈអភិបាលខណ្ឌចំការមន គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ប៊ុន សុភ័ក្ត្រ និងលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌ និងរដ្ឋបាលសង្កាត់ទាំង៥ បានចុះត្រួតពិនិត្យ ណែនាំ ដល់ទីតាំងអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរនានាឱ្យអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ព្រមទាំងណែនាំដល់ក្លិបហាត់ប្រាណ រោងភាពយន្ត KTV ក្លិបកម្សាន្ត ម៉ាស្សា និងស្ប៉ា ក្នុងមូលដ្ឋានខណ្ឌចំការមនឱ្យផ្អាកជាបណ្ដោះអាសន្ន ដោយអនុវត្តតាមសេចក្ដីណែនាំលេខ០០៩/២០សណន ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ ហេីយទីតាំងអាជីវកម្មមួយចំនួនក៏បានផ្អាកអាជីវកម្មដោយខ្លួនឯងផងដែរ៕ ដោយ៖ ជីណា
រឿងទាក់ទង
«សម្តេចតេជោ ៖ ថៃអាចនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខ ព្រោះតែជម្លោះដណ្តើមអំណាចគ្នា»
17 mins ago
សម្តេចតេជោ៖ បងប្អូន៣នាក់ ដែលម្នាក់ដែលចាប់អាជីពខុសគេ តែបានរួមចំណែកការពារទឹកដីប្រឆាំងការឈ្លានពានដូចគ្នា
25 mins ago
រថយន្ត០៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល ០៣នាក់ ក្នុងនោះមានម្នាក់ជាថៅកែកាស៊ីណូ៦៧
28 mins ago
កងទ័ពកម្ពុជា-ជប៉ុន បន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀត
1 hour ago