ភ្នំពេញ៖ ជាមួយនិងរូបថតមួយសន្លឹក ប្រកបដោយកាយវិការស្និទស្នាលជាមួយកូនស្រី លោក ហ៊ុន ម៉ានិត បានបង្ហោះសារលើFacebook ផ្លូវការថា៖ សូមជូនពរបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អ ហេីយជៀសឲ្យឆ្ងាយពីជំងឺកូវីដ១៩។ ដោយឡែកការរាលដាលជំងឺកូវីដបច្ចុប្បន្ននេះ មានទំហំធំ ដែលមិនទាន់កណត់បាន ហេីយក៏មានការប្រកាសដេីម្បីឲ្យបងប្អូនដែលមានការពាក់ព័ន្ធទៅធ្វេីតេស្តនៅទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល។
លោកបន្តថា៖ ខ្ញុំសូមជូនយោបល់បន្ថែមថា ដេីម្បីចូលរួមជួយការពារការរាលដាលជំងឺកូវីដនេះ គឺពេលបងប្អូនទៅធ្វេីតេស្តនៅទីតាំងនីមួយៗដែលបានកំណត់នោះ សូមកុំភ្លេចពាក់ម៉ាស់ និងរក្សាគម្លាតសង្គម។ មូលហេតុ ប្រសិនក្នុងករណីមានអ្នកផ្ទុកមេរោគនេះទៅធ្វេីតេស្ត ហើយយេីងមិនបានរក្សាគម្លាតទេនោះ ទីកន្លែងនោះ នឹងក្លាយជាកន្លែងដែលចម្លងជំងឺនេះផងដែរ។ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្ន និងរក្សាគម្លាតសង្គម កុំប្រជ្រៀតគ្នា អត់ធ្មត់ និងអត់អោនឲ្យគ្នាទៅវិញទៅមក។
ក្នុងឱកាសនេះដែរ ខ្ញុំសូមអរគុណបងៗគ្រូពេទ្យ បងៗអាជ្ញាធរមូលដ្ឋាន និងបងៗសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលខិតខំប្រឹងប្រែងធ្វេីការទាំងយប់ទាំងថ្ងៃ ដេីម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប៉ុន្មានថ្ងៃនេះ៕
ដោយ៖ សិលា