ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីជូនដំណឹង ស្ដី​ពី ការ​ដំណើរការ​រៀន​សូត្រ​របស់​សិស្ស​ថ្នាក់ទី១២ និង​ការ​បំប៉ន​​ត្រៀម​ប្រឡង​នៅ​តាម​ខេត្ត​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ២៨ ​វិច្ឆិកា

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹង ស្តីពី ដំណើរការរៀនសូត្ររបស់សិស្សថ្នាក់ទី ១២ និងការបំប៉នត្រៀមប្រឡង នៅតាមខេត្តពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍ ២៨ វិច្ឆិកា និងដើម្បីបង្កលក្ខណៈឱ្យសិស្សថ្នាក់ទី ១២ អាចរៀនសូត្រសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ធ្នូ ២០២០ ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការណែនាំ ដូចខាងក្រោម៖

១. គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវវាយតម្លៃហានីភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីផ្អាកការរៀនសូត្រ និងស្នើសុំយោបល់ពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។
២. ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមានសិទ្ធិក្នុងការសម្រេច អំពីការផ្អាកការសិក្សា នៅតាមតំបន់ទីរួមខេត្ត និងទីប្រជុំជន ។
ក. ចំពោះទីកន្លែងដែលមានហានិភ័យត្រូវផ្អាកការរៀនសូត្ររបស់សិស្សថ្នាក់ទី១២ ប៉ុន្តែត្រូវបន្ត ការបំប៉នត្រៀមប្រឡង ដោយអនុវត្តស្វ័យសិក្សា និងរៀនតាមបណ្ដុំតូចៗ . ខ. ចំពោះទីកន្លែងដែលគ្មានហានិភ័យ ត្រូវបន្តការរៀនសូត្រវបស់សិស្សថ្នាក់ទី ១២ និងការបំប៉ន ត្រៀមប្រឡង។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡាខេត្តពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយឱ្យបាន ទូលំទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា បុគ្គលិកអប់រំមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ៕

ដោយ៖ សិលា


ចែករំលែក៖