ភ្នំពេញ៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងឱ្យដឹង នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ថា៖ រាជរដ្ឋាភិបាលសម្រេចផ្អាកការរៀបចំទិវាជនពិការកម្ពុជាលើកទី២២ និងអន្តរជាតិលើកទី៣៨ ដែល គ្រោងរៀបចំនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ និងអនុញ្ញាតជូនក្រុមការងារក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចុះសួរសុខទុក្ខជនមានពិការភាពនៅ តាមមជ្ឈមណ្ឌល និងទីតាំងរស់នៅជំនួសវិញ៕
ដោយ៖ សិលា