ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាធម្មនុញ្ញ លេខ៤៧ /២០២០ អ.កបធ.សជណ បានអោយដឹងថា៖ អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា ៖ នៅថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព .ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីម៉ោង ២០:០០នាទី ម៉ោងនៅកម្ពុជា នៅអគារស វិមានរដ្ឋ ចំការមន ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាសមាជិកអចិន្ត្រយ៍នៃសមាគម តុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន(Association des Cours constitutionnelles francophones -ACCF) នឹងចូលរួមកិច្ចប្រជុំការិយាល័យ (Réunion du bureau)ដែល ប្រព្រឹត្តទៅ នៅទីក្រុង ម៉ុងរ៉េអាល់ ប្រទេសកាណាដា តាមរយៈ Vidéo conférence ។ ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានចែកជា ៤ក្រុម ដែលក្រុមនីមួយៗមានសមាជិក មិនលើសពី ៦រូប សម្រាប់ចូលរួមប្រជុំក្នុង Vidéo conférence តាមរបៀបវារៈ និងដោយ គោរពម៉ឺងម៉ាត់តាមវិធានការថែរក្សាអនាម័យ និងសុវត្ថិភាព តាមការណែនាំរបស់ក្រសួង សុខាភិបាល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាប៕
ដោយ៖ សិលា