ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការផ្អាកដំណើរការ ជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៏ និងមជ្ឈមណ្ឌលវាយតម្លៃ ក្រោមឱវាទក្រសួងទេសចរណ៏ រយៈពេល ១៥ថ្ងៃ។
យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងទេសចរណ៍សូមជម្រាបជូនដល់គណៈគ្រប់គ្រងនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ដែលស្ថិតក្រោមឱវាទ ក្រសួងទេសចរណ៍ លោកគ្រូ អ្នកគ្រូ មាតា បិតា អាណាព្យាបាល សិស្ស សិក្ខាកាម និងសាធារណជនទាំងអស់ មេត្តា ជ្រាបថា ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ក្នុងសហគមន៍ ជាពិសេសក្នុង គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និង មជ្ឈមណ្ឌលវាយតម្លៃ ក្រសួងទេសចរណ៍សម្រេចផ្លាកដំណើរការជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានអប់រំបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ទាំងរស់ រយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ឆ្នាំ២០២០។ គ្រឹះស្ថានទាំងអស់អាចបន្ត itaiumiugn:ugmamuwäguap:ugmwñoyu yasgno (online) 1
អាស្រ័យដូចបានជម្រាបជូនខាងលើ សួមគណៈគ្រប់គ្រងនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ដែលស្ថិតក្រោមឱវាទ ក្រសួងទេសចរណ៍ លោកគ្រូ អ្នកគ្រូ មាតា បិតា អាណាព្យាបាល សិស្ស សិក្ខាកាម និងសាធារណជនទាំងអស់ មេត្តា ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖ សិលា