ព័ត៌មានទាន់ហេតុការណ៍៖

លោកងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យផ្លូវក្នុងភូមិជាច្រើនកន្លែង ដើម្បីលើកជាគម្រោងក្នុងការក្រាលកៅស៊ូជូនប្រជាពលរដ្ឋប្រើប្រាស់

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃអង្គារ ១រោច ខែមិគសិរ  ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ លោកងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យផ្លូវក្នុងភូមិជាច្រើនខ្សែនៅក្នុងស្រុកសង្កែខេត្តបាត់ដំបង ដែលមានគម្រោងក្នុងការជួសជុល និងស្ដារឡើងវិញនូវផ្លូវក្នុងភូមិដែលខូចខាតដើម្បីចាក់កៅស៊ូប្រភេទDBST សម្រាប់សម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ។ 

គួរបញ្ជាក់ផងដែរថា សម្រាប់គម្រោងស្ដារ ជួសជុលផ្លូវ និងចាក់កៅស៊ូប្រភេទDBST នេះគឺឆ្លងកាត់ឃុំចំនួន៣ គឺឃុំអូរដំបង១ ឃុំអូរដំបង២ និងឃុំអន្លង់វិល ដែលក្នុងនោះមានភូមិដូចជា ភូមិអូរដំបង១ ភូមិអូរដំបង២ ភូមិស្វាយជ្រំ ភូមិកំពង់ម្តោក និងភូមិអន្លង់វិល ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖