ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសបើកលឿនរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវដាច់កាឡេម្ខាង

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តព្រូសមួយគ្រឿងសង្ស័យម្ចាស់ស្រវឹងបើកបរក្នុងល្បឿនលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញបណ្តាលឲ្យដាច់កាឡេម្ខាងសំណាងមិនមានមនុស្សរងរបួស។  ហេតុការណ៍​នេះបានកើតឡេីងកាលពីវេលាម៉ោង១០និង២០នាទីយប់​ ថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០២០​ នៅចំណុចស្ពានអាកាសថ្មេីជេីងទី២​ ផ្លូវជាតិលេខ៤​ ភូមិជម្ពូវ័ន​២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកព្រូស​ ពណ៌​ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញBA -7928 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពី​កើតទៅលិចក្នុងល្បឿនលឿនសង្ស័យម្ចាស់ស្រវឹង​ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តដាច់កាឡេម្ខាងខាងឆ្វេងចំណែករបាំងថ្មវៀចមួយកង់​ សំណាងមិនមានមនុស្សរងរបួស។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕

ដោយ​ ៖សុខាសែនជ័យ


ចែករំលែក៖