ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​ការងារចម្រុះខណ្ឌដូនពេញសហការជាមួយក្រុមការងារមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បន្តចុះណែនាំ ដល់អាហារដ្ឋានក្នុងមូលដ្ឋាន ដើម្បីបង្កា និងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លោកសុខពេញវុធ អភិបាលនៃគណៈអភិបាល ខណ្ឌដូនពេញ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យ ណែនាំ​ និងចែកសេចក្តីណែនាំ​របស់រដ្ឋបាល រាជធានីភ្នំពេញ ស្តីពីការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩។

ជាក់ស្តែងនៅវេលាម៉ោង៣ និង ០០ នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០  លោកចាន់គន្ថេត អភិបាលរងខណ្ឌដូនពេញ​ សហការជាមួយក្រុមការងារមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ដឹកនាំដោយ​លោក​ គឹម​ ចាន់ណាវុទ្ធ​ អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ ណែនាំដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញទាំងមូល។

លោក សុខពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា ការចុះត្រួតពិនិត្យ និងចែកសេចក្តីណែនាំ​របស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០០៩/២០ សណន ស្តីពីការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ នៅក្នុងសហគមន៍នៅរាជធានីភ្នំពេញ ដល់ម្ចាស់ទីតាំងភោជនីយដ្ឋាន អាហារដ្ឋាន​ ចំនួន១២ទីតាំង ក្នុងនោះមានដូចខាងក្រោម÷

១-ហាងកាហ្វេ Amazon    

២-ហាងកាហ្វេ DOI CHAANG    

៣-ហាង​ The Pizza Company

៤-ហាង​ ផាម កាហ្វេ    

៥-ហាង​ មីហឹរ Seoul    

៦-អាហារដ្ឋាន​ កាល់ម៉ែត បុទុមសមុទ្រ    

៧-ភោជនីយដ្ឋាន សេ​លីប១   

៨-ភោជនីយដ្ឋាន ឌឺ​ ហ្គាដិន 

៩-ភោជនីយដ្ឋាន សេលីប២

១០-ហាង​ KF C    

១១-ភោជនីយដ្ឋាន Santa  Fe

១២-ភោជនីយដ្ឋាន Le​ Seoul៕ ដោយ ៖ រ៉ារ៉ា




ចែករំលែក៖