ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមន្រ្តីក្រសួងទេសចរណ៍ រួមទាំងថ្នាក់ដឹកនាំអង្គការអន្តរជាតិកូរ៉េ GO and DO ៦រូបទៀត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានអវិជ្ជមាន ក្នុងការធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលធ្វើឡើងលើកទី១ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ។
លោក ថោង ខុន និងមន្រ្តីក្រសួងទេសចរណ៍ ក៏ដូចជាំថ្នាក់ដឹកនាំអង្គការអន្តរជាតិកូរ៉េ GO and DO ៦រូបទៀត ពុំបានប្រាស្រ័យទាក់ទងជាមួយគ្រួសារ លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារនោះឡើយ ប៉ុន្តែ ពួកគាត់បានចូលរួមផ្តល់អំណោយរថយន្ត ពន្លត់អគ្គីភ័យ ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ៕

ដោយ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច