ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសាធារណការ ៖ ផ្អាកដំណេីរការបណ្តុះបណ្តាលនៅតាមសាលាបង្រៀនបេីកបរយានយន្ត​ និងប្រឡងយកបណ្ណបេីកបរយានយន្ត​ ជាបណ្តោះអាសន្ន​ រយៈពេល​១៥ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសេចក្តី​ជូនដំណឹង​ស្តីពី​ ការផ្អាកដំណេីរការបណ្តុះបណ្តាលនៅតាមសាលាបង្រៀនបេីកបរយានយន្ត​ និងប្រឡងយកបណ្ណបេីកបរយានយន្ត​ ជាបណ្តោះអាសន្ន​ រយៈពេល​១៥ថ្ងៃ​ គិតចាប់ពីថ្ងៃទី១​ ដល់ថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២០។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា៖ សូមបងប្អូនប្រជាពលរដ្ឋ បន្តថែរក្សាអនាម័យ គម្លាតសុវត្ថិភាព និងពាក់ម៉ាសតាមការចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា៕

ដោយ៖សិលា


ចែករំលែក៖