ព័ត៌មានទាន់ហេតុការណ៍៖

លោកនេត្រ ភក្ត្រា ៖ អតីត បច្ចុប្បន្ន និងអនាគត

ចែករំលែក៖

ភ្នំពេញ៖ លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅពីក្រោយនៃសន្តិភាព និងការអភិវឌ្ឍដែលជាតិ និងប្រជាជនកម្ពុជាមានសព្វថ្ងៃ គឺពោរពេញទៅដោយការលះបង់សព្វបែបយ៉ាងរបស់យុវជននិងមនុស្សជំនាន់មុន! អតីតកាលកម្ពុជាបានឆ្លងកាត់នូវសោកនាដកម្មរាប់មិនអស់ ពលរដ្ឋខ្មែរបានបាត់បង់ជីវិតជាច្រើនលាននាក់ ហើយអ្នក ទាំងនោះតស៊ូដើម្បីការរស់រានជីវិតឡើងវិញរបស់ជាតិ និងប្រជាជនខ្លួន! ការលះបង់របស់មនុស្សជំនាន់មុនបានផ្តល់ផ្លែផ្កានាពេលបច្ចុប្បន្ន! ចេញពីទឹកដី ២ ធ្នូ ក្នុងស្រុកស្នួល ខេត្តក្រចេះ ពលរដ្ឋខ្មែរបានដឹងច្បាស់ថាតើកម្ពុជាបច្ចុប្បន្នបានចេញពីកន្លែងណាពិតប្រាកដមួយ និងទិសដៅកម្ពុជាទៅមុខត្រូវបន្តទៅណាពិតប្រាកដដើម្បីរក្សានូវសុខសន្តិភាពដែលមាន ការអភិវឌ្ឍដែលពលរស្ឋខ្មែរកំពុងទទួលបាន។ ការរំឭកវិញ្ញាណក្ខន្ធចំពោះវរជនស្នេហាជាតិ ដែលលះបង់អាយុជីវិតដើម្បីមាតុភូមិនៅថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ថាពលរដ្ឋខ្មែរជំនាន់ក្រោយចងចាំជានិច្ចនូវការពលីរបស់មនុស្សជំនាន់មុន និងចងចាំនូវប្រវត្តិសាស្ត្រ ពិតនៃការតស៊ូលះបង់របស់បុព្វបុរសខ្មែរ៕

ដោយ៖ សិលា


ចែករំលែក៖