ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី សុវណ្ណ គឹមហាក់ ត្រួតពិនិត្យបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋនៅតាមអធិការដ្ឋាននគរបាលក្រុង ស្រុក

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោ ស័ក ព.ស .២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២​០២០ ដោយមានការអនុញ្ញាតពី លោកឧត្តម​សេ​នីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី សុវណ្ណ គឹមហាក់ ស្នងការរងផែនការងារភស្តុភារ​និងហិរញ្ញវត្ថុ បានអញ្ជើញក្នុងកិច្ចប្រជុំត្រួត​ពិនិត្យ និងធ្វើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០​២​០​ នៅអធិការដ្ឋាននគរបាលស្រុកសង្កែ ខេត្តបា​ត់​ដំបង។

អញ្ជើញចូលរួមក្នុងពិធីនេះមានលោក នាយ លោក​នាយរងការិយាល័យភស្តុភារ លោកអធិ​ការនគរបាលស្រុកសង្កែ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះអធិការដ្ឋាន៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖