ភ្នំពេញ៖ នៅថ្ងៃទី០១ខែធ្នូឆ្នាំ២០២០វេលាម៉ោង៦និង៥៥នាទីល្ងាច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)នៅចំណុចមុខផ្ទះលេខ១៧២ហ្សិត២ ផ្លូវព្រះនរោត្តមក្រុម៣៨ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សោម ប៊ុនណារ៉ូ ភេទប្រុសអាយុ២៦ឆ្នាំ ជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរគ្មាន។
ចំណែកជនរងគ្រោះជាជនបរទេស ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិអង់គ្លេសស្នាក់នៅផ្ទះជួល ផ្លូវព្រះនរោត្តមក្រុម៣៧ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរជាអ្នកបកប្រែភាសា កាន់លិខិតឆ្លងដែនលេខ៥១៩២៥០០០។
-វត្ថុតាងចាប់យករួមមាន៖
ទូរស័ព្ទ១គ្រឿងម៉ាកអាយហ្វូន7 ពណ៌ខ្មៅសុីមលខ០៦៩៨១២៣៧៥។
លោកផន អូន អធិការរងនគរបាលខណ្ឌចំការមនបានឲ្យដឹងថា មុនពេលកេីតហេតុជនសង្ស័យឈ្មោះសោម ប៊ុនណារ៉ូបានជិះម៉ូតូឌុបចេញពីផ្ទះមកឈប់នៅផ្លូវច្រកតូចមួយក្បែរផ្ទះជនរងគ្រោះរួចក៏ឃេីញជនរងគ្រោះឈ្មោះSabina ភេទស្រី ជនជាតិអង់គ្លេសកំពុងឈរចុចទូរស័ព្ទតែម្នាក់ឯងនៅមុខផ្ទះរបស់ខ្លួនក៏ស្ទុះទៅឆក់យកទូរស័ព្ទពីដៃជនរងគ្រោះបានសម្រេច ហើយភ្លាមនោះជនរងគ្រោះបានស្រែកឆោទ្បោត្រូវបានជនសង្ស័យខាងលេីរត់គេចខ្លួនមកដល់មុខវត្តថាន់ ផ្លូវព្រះនរោត្តមក៏ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដែលកំពុងល្បាតឃេីញក៏ដេញឃាត់ខ្លួនជនសង្ស័យឈ្មោះសោម ប៊ុនណារ៉ូបានរួមទាំងវត្ថុតាង(ទូរស័ព្ទ)យកមកប៉ុស្តិ៍ដេីម្បីចាត់ការតាមនីតិវិធីតែម្តង។
បច្ចុប្បន្នជនសង្ស័យឈ្មោះសោម ប៊ុនណារ៉ូត្រូវបានបញ្ចូនខ្លួនទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់ការបន្ត៕ដោយ៖ ជីណា