ព័ត៌មានទាន់ហេតុការណ៍៖

ប្រេស៊ីល៖ ក្រុមចោរមានគ្នា​៣០នាក់វាយប្រហារ​​កម្លាំងប៉ូលិសប្លន់ធនាគារ(មានវីដេអូ)

ចែករំលែក៖

អំពើប្លន់ធនាគារដូច​ក្នុងរឿងភាពយន្ត បង្កឡើងដោយក្រុមចោរមានគ្នា​៣០នាក់​ប្រើរំសេវបំផ្ទុះ ទូដែកដើម្បីយកប្រាក់ ហើយក៏បានបាញ់ប្រហារទៅលើកម្លាំងប៉ូលិសដែលតាមចាប់ពួកគេពីការគេចខ្លួន។

សារព័ត៌មានរ៉យទ័របានផ្សាយថា ករណីប្លន់ខាងលើកើតឡើងតាំងពីថ្ងៃទី​៣០ខែវិច្ឆិកា នៅក្នុងធនាគារមួយនៅភាគខាងត្បូងប្រទេសប្រេស៊ីល​។ ការបាញ់ប្រហារប្លន់ខាងលើបណ្តាលឲ្យមានមនុស្ស​២នាក់រងរបួស​។ ក្នុងពេលរត់គេចពីការតាមចាប់របស់កម្លាំងប៉ូលិស​និងពលរដ្ឋ ក្រុមចោរក៏បានបាញ់តដៃ​​ ហើយមិនតែប៉ុណ្ណោះ ក្រុមចោរប្លន់ក៏បានបាចលុយតាមផ្លូវឲ្យពលរដ្ឋចេញមករើសដើម្បីរារាំងដំណើររបស់ក្រុមសន្តិសុខ​ផងដែរ។
ករណីប្លន់ធនាគារខាងលើ កើតឡើងនៅទីក្រុងCriciúma​ ភាគខាងត្បូងប្រទេសប្រេស៊ីល​។ កម្លាំងប៉ូលិសនិងក្រុមចោរប្លន់បានប៉ះទង្គិចគ្នាដោយអាវុធរយៈពេលជាង២ម៉ោង បណ្តាលឲ្យប៉ូលិសពីរនាក់រងរបួស។
មន្ត្រីក្នុងទីក្រុងCriciúma បានប្រកាសថា ទឹកប្រាក់ដែលក្រុមចោរប្លន់បានយកទៅគឺមានចំនួន​១៥២​ពាន់ដុល្លារ ។ ប្រេស៊ីល ជាប្រទេសមានប្រវត្តិប្លន់ធនាគារ​ល្បីបំផុតលើពិភពលោក ។ ក្រុមអ្នកវិនិយោគធនាគារនៅប្រេស៊ីលបារម្ភយ៉ាងខ្លាំង​ពី​ការបាញ់ប្រហារប្លន់ធនាគារ​ ហើយកម្លាំងសន្តិសុខមិនអាចទប់ស្កាត់បានឡើយ៕ ដោយ៖ធីរីណា

រូបភាព៖ Reuters


ចែករំលែក៖