ព័ត៌មានទាន់ហេតុការណ៍៖

យានអវកាស​​ចិន ឈ្មោះឆាង​អឺ ៥ (Chang’e 5) បាន​ចុះចត​លើ​ផ្ទៃ​ឋាន​ព្រះ​ចន្ទ​ហើយ

ចែករំលែក៖

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មាន និងទូរទស្សន៍រដ្ឋចិន បានចុះផ្សាយព្រោងព្រាតជុំវិញដំណឹងនេះ ដោយដកស្រង់តាមការប្រកាសរបស់រដ្ឋបាលអវកាសជាតិចិនបាននិយាយថា ធ្វើដំណើរជាងសប្ដាហ៍ យានឈ្មោះ ឆាងអឺ នេះ បានចុះចតដោយជោគជ័យលើភពព្រះចន្ទ នៅថ្ងៃទីខែធ្នូ ត្រង់ចំណុចទីតាំងដែលគ្រោងទុក

ជាក់ស្តែងយានអវកាសមួយគ្រឿងរបស់ចិន ឆាងអឺ (Chang’e 5) បានចុះចតលើផ្ទៃឋានព្រះចន្ទហើយ ក្នុងបេសកកម្មប្រមូលសំណាករឹងពីផ្ទៃឋានព្រះចន្ទ ត្រលប់មកកាន់ផែនដីវិញ នេះជាបេសកកម្មអវកាសដ៏មហិច្ឆតាដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មករបស់ប្រទេសអាស៊ីមួយនេះ

គោលដៅនៃបេសកកម្មនេះ គឺប្រមែប្រមូលដី ថ្មឋានព្រះចន្ទប្រមាណ គីឡូក្រាម ហើយបញ្ចូលទៅកាន់យានអវកាសមួយ ដែលនឹងដឹកសំណាកនេះមកកាន់ភពផែនដីវិញ ការបង្ហោះយានទីនេះ រំពឹងធ្វើឡើងនាថ្ងៃទី១៦ ទី១៦ ខែធ្នូ ហើយចិនដាក់គោលដៅយកទឹកដីខេត្តស្វយ័តម៉ុងហ្គោលីផ្នែកខាងក្នុង (Inner Mongolia) ជាកន្លែងចុះចតសម្រាប់យានដែលនឹងដឹកសំណាករឹងឋានព្រះចន្ទមកផែនដីវិញនេះ

ប្រសិនបើការត្រឡប់មកវិញជោគជ័យ វានឹងក្លាយជាបេសកកម្មទីមួយក្នុងពេល៤៤ឆ្នាំចុងក្រោយ ដែលអ្នកវិទ្យាសាស្ត្របានប្រមូលសំណាករឹងពីភពព្រះចន្ទមកកាន់ភពផែនដី កាលពីទសវត្សរ៍១៩៧០ យានអវកាសរបស់អតីតសហភាពសូវៀតបានដឹកសំណាករឹងឋានព្រះចន្ទក្រោម២០០ក្រាមប៉ុណ្ណោះ

សូមជម្រាបថា យានអវកាសដែលមានគោលដៅប្រមូលសំណាកនេះ ត្រូវបានបាញ់បង្ហោះកាលពី២៤ខែវិច្ឆិកា លើក្បាលរ៉ុក្កែត ឈ្មោះថា«Long March-5Y» នៅឯទីលានបាញ់បង្ហោះរ៉ុក្កែត Wenchang នៅខេត្តHainan យាននេះ មានបំពាក់សម្ភារចាំបាច់មួយចំនួន ដូចជា៖កាមេរ៉ា រ៉ាដា កែវឆ្លុះ ឧបករណ៍វាស់វែងនិងខួង ដែលបម្រើដល់ការត្រួតពិនិត្យ និងប្រមែប្រមូលសំណាករឹងលើផ្ទៃឋានព្រះចន្ទនេះ

គួររម្លឹកដែរថា ចិន ក្នុងឆ្នាំ២០០៣ បានក្លាយជាប្រទេសទី ដែលបញ្ជូនអ្នកអវកាសទៅកាន់គន្លងគោចរដោយខ្លួនឯង  ក្រោយអតីតសហភាពសូវៀតនិងសហរដ្ឋអាមេរិក ចិនក៏បានបាញ់បង្ហោះស្ថានីយ៍សម្រាប់អ្នកអវកាសផងដែរ

គួរបញ្ជាក់ថា ការបង្ហោះយានអវកាសឆាងអឺ គឺជាការចតលើឋានព្រះចន្ទដោយជោគជ័យលើកទីហើយរបស់ចិន យានមុនរបស់ចិនឆាងអឺ កាលពីឆ្នាំ២០១៩ ក្លាយជាយានបេសកកម្មទីមួយដែលចតលើផ្នែកឆ្ងាយមួយរបស់ព្រះចន្ទ ដែលពុំសូវមានគេទៅស្រាវជ្រាវដល់យានឆាងអឺ ត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០១៣ ដោយឡែក ការបង្ហោះចុងក្រោយបង្អស់របស់ គឺរួមសហការជាមួយទីភ្នាក់ងារអវកាសអឺរ៉ុប ដែលកំពុងជួយតាមដានបេសកកម្មនេះដោយ៖ស តារា


ចែករំលែក៖