ព័ត៌មានទាន់ហេតុការណ៍៖

វិទ្យុបារាំងអន្តរជាតិ ប្រកាសផ្អាកការផ្សាយមួយរយៈ ខណៈស្ថិតនៅលើអគារកាណាឌីយ៉ា

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមការប្រកាសរបស់វិទ្យុបារាំង នៅលើទំព័រ Facebook ផ្លូវការ របស់ខ្លួន គឺវិទ្យុបារាំងអន្តរជាតិនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅលើអគារកាណាឌីយ៉ា រាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសផ្អាកការផ្សាយរបស់ខ្លួនមួយរយៈ បន្ទាប់ពីក្រសួងសុខាភិបាល បានសម្រេចបិទអគារកាណាឌីយ៉ា នៅរាជធានីភ្នំពេញ ក្រោយរកឃើញករណីវិជ្ជមាននៃមេរោគកូវីដ-១៩ លើពលរដ្ឋខ្មែរម្នាក់ ដែលធ្វើការនៅក្នុងអគារនេះ។
សូមជម្រាបជូនថា៖ វិទ្យុបារាំង បានជូនដំណឹងយ៉ាងដូច្នេះថា៖« វិទ្យុបារាំងអន្តរជាតិ RFI សូមជម្រាបជូនលោកអ្នកស្តាប់ថា ការផ្សាយរបស់វិទ្យុយើង ចាប់ពីពេលនេះតទៅត្រូវអាក់ខាន ដោយហេតុថា ការិយាល័យយើងខ្ញុំមានទីតាំងស្ថិតនៅក្នុងអគារកាណាឌីយ៉ា។ អគារកាណាឌីយ៉ា ដែលត្រូវអាជ្ញាធរប្រកាសបិទជាបណ្ដោះអាសន្នបន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩លើបុរសម្នាក់ដែលធ្វើការនៅធនាគារចិននៃអគារកាណាឌីយ៉ានេះ»៕

ដោយ៖ សិលា


ចែករំលែក៖