ខេត្តពោធិ៍សាត់ ៖ ចាត់ទុកថាលក់កិត្តិយសឪពុកម្ដាយទាំងព្រលឹម នៅពេលដែលមុខសញ្ញាក្មេងទំនើង២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលអន្លង់ត្នោត ឃាត់ខ្លួនយកមកអនុវត្តនីតិវិធី បន្ទាប់ពួកគេនាំគ្នាបង្ហោះម៉ូតូ និងប្រើបាស់បំពង់សុីមុំាងឮខ្លាំងតម្លង់អ្នកស្រុក ។
ករណីបង្រ្កាបក្មេងទំនើងខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចថ្មី ស្ថិតនៅភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពពីមន្រ្តីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោតបង្ហើបថា មុខសញ្ញាក្មេងទំនើងត្រូវបានបង្រ្កាបទី១- ឈ្មោះ មុំ មាស ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិកន្រ្តក ឃុំស្វាយនិគមន៍ ក្រុង.ខេត្តសៀមរាប ឪពុកឈ្មោះ មុំ មឿន អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងម្ដាយឈ្មោះ សឿម យ៉ា អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងទី២- ឈ្មោះ ខន ពិសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង មានប្រពន្ធឈ្មោះ រិទ្ធ ធារ៉ា អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ ឪពុកឈ្មោះ អុឹម រដ្ឋា អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ និងម្ដាយឈ្មោះ ផាត កុលាប អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនី រោងចក្រកាត់ដេរ ទីកន្លែងកំណើត ភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា ការឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងយកមកអនុវត្តនីតិវិធីនេះ បន្ទាប់ពីពួកគេនាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូ និងប្រើបាស់បំពង់សុីមុាំងឮខ្លាំងតម្លង់ដល់អ្នកស្រុកជាញឹកញាប់នៅចំណុចខាងលើ។ មុខសញ្ញាក្មេងទំនើង(មុំ មាស និងខន ពិសិដ្ឋ)បានធ្វើការអប់រំ និងធ្វើសន្យាត្រឹមត្រូវ ថែមទាំងមានការធានាពីអាណាព្យាបាលផងដែរទើបសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ៕
ដោយ៖បុឹម ពិន