ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពេទ្យពន្លះគ្នាជាមួយម៉ូតូសណ្តោងរុឺម៉ក់ បណ្តាលឱ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ អ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កដឹកផ្កាលក់ចល័តម្នាក់ឈ្មោះ រាម ទូច ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ ស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង បានរងរបួសធ្ងន់ធ្ងរ  ហើយបានដាច់ខ្យល់ស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្តោងរ៉ឺម៉ក នឹងរថយន្តសង្គ្រោះ( ប្រភេទឡានពេទ្យតែមិនមានដឹកអ្នករបួស) មួយគ្រឿងក្នុងទិសដៅស្របគ្នា ពីខេត្តព្រះសីហនុ ទៅភ្នំពេញ ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦៖៣០នាទី ព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ចន្លោះគីឡូម៉ែត្រ១២០-១២១ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។  ក្រោយកើតហេតុ អ្នកបើកបររថយន្តសង្គ្រោះរត់គេចខ្លួនបាត់ មិនស្គាល់អត្តសញ្ញាណ។
បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីដោះស្រាយបន្ត តាមនីតិវិធី៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖