ព័ត៌មានទាន់ហេតុការណ៍៖

៣ថ្ងៃកម្លាំងនគរបាលខេត្តកំពង់ឆ្នាំងឃាត់ខ្លួនមនុស្ស៥នាក់និងដកហូតថ្នាំញៀនបានចំនួន៩កញ្ចប់ធំ

ចែករំលែក៖

     ខេត្តកំពង់ឆ្នាំង ៖ មនុស្ស៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីក្រុមជនសង្ស័យបានធ្វើសកម្មភាពជាបណ្តាញពីខេត្តកំពង់ឆ្នាំង ដល់ភូមិសាស្រ្តខេត្តកណ្តាល ។
ប្រតិបត្តិការណ៍នេះគឺធ្វើឡើងចាប់ពីថ្ងៃ៣០ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិសាស្រ្តក្រុងកំពង់ឆ្នាំង  ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង  និង ស្រុកពញាឮ ខេត្ត
កណ្តាល ។
លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានប្រាប់ឲ្យដឹងថា ជនងសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះមាន៖
១.ឈ្មោះ រឿន មនោភេទប្រុស អាយុ២៦ឆ្នាំរស់នៅក្រុងកំពង់ឆ្នាំង
២.ឈ្មោះចាន់ ផល្លា ភេទប្រុស អាយុ២៥ឆ្នាំរស់នៅក្រុងកំពង់ឆ្នាំង ៣.ឈ្មោះ សាន ចិត្ត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ
៤.ឈ្មោះស្រេង វុទ្ធី ភេទប្រុស អាយុ ៣៧ឆ្នាំរស់នៅ ស្រុកពញាឮ ខេត្តកណ្តាល
៥.ឈ្មោះ វន វិសាល ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។
  លោកស្នងការរងបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើការដកហូត នូវត្ថុតាងមានថ្នាំញៀន ៩កញ្ចប់ធំ ស្មើ៦៦,៨៩ក្រាម ម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង ដាវ១និង ឧបករណ៍ជក់មួយចំនួនផងដែរ ។ ជនសង្ស័យទាំង៥នាក់សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកហ៊ុល វាសនា បានឲ្យដឹងថា បទល្មើសគ្រឿងញៀន នៅខេត្តកំពង់ឆ្នាំង គឺជាកន្លែងឆ្លងកាត់ និងពុំមានសកម្មភាពជួញដូរជាទ្រង់ទ្រាយធំនោះទេ ហើយបទល្មើសគឺប្រើរូបភាពសកម្មភាពតូចៗតែប៉ុណ្ណោះ ប៉ុន្តែបើសមត្ថកិច្ចមិនបង្រ្កាបនិងទប់ស្កាត់នោះទេ សកម្មភាពតូចនេះវានឹងរីករាលដាលខ្លាំងថែមទៀត ។ ដូចនេះដើម្បីកាត់បន្ថយនូវបទល្មើសគ្រឿងញៀន ស្នើឲ្យប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ចូលរួមសហការជាមួយសមត្ថកិច្ច ផ្តល់ព័ត៌
មានឲ្យបានទាន់ពេលវេលា ដល់សមត្ថកិច្ច ដើម្បីឈានទៅបង្រ្កាបបានទាន់ពេលវេលា ៕ដោយ៖ចន្ថា

 


ចែករំលែក៖