ម្ចាស់ជើងឯក២សម័យកាល Mark Selby និង Neil Robertson បានឈានទៅវគ្គ ៨ ក្រុមចុងក្រោយនៅជើងឯកពានរង្វាន់ស្នូកឃ័រចក្រភពអង់គ្លេសឆ្នាំ២០២០នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport កាលពីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ។
កីឡាករ Mark Selby បានយកឈ្នះគូប្រកួតក្នុងជ័យជម្នះ ៦-៣ ដ៏គួរឱ្យចាប់អារម្មណ៍លើមិត្តរួមជាតិអង់គ្លេស Barry Hawkins ។ ចំណែកកីឡាករអូស្រ្តាលី Neil Robertson ក៏បានដណ្តើមជ័យជម្នះ ៦-៤ លើកីឡាករAnthony McGill ដែរ។
ដោយឡែកកីឡាករឈ្នះជើងឯក៣ជំនាន់គឺកីឡាករ John Higgins បានបរាជ័យក្នុងលទ្ធផល ៦-២ ដោយចាញ់កីឡាករ Zhou Yuelongអាយុ២២ឆ្នាំមកពីប្រទេសចិន។ ស្របពេលជាមួយគ្នានោះដែរកីឡាករ Joe Perry របស់អង់គ្លេសបានឈានទៅវគ្គបន្តជាមួយនឹងជ័យជម្នះ ៦-៣ លើកីឡាករ Welshman Jamie Jones ហើយនឹងត្រូវជួបជាមួយ Lu Ning ឬ Pang Junxu នៅវគ្គបន្ទាប់។
Mark Selby និង Neil Robertson ក៏នឹងត្រូវជួបគ្នានៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៅថ្ងៃសុក្រនេះដែរ ខណៈដែលកីឡាករ Zhou Yuelong គ្រោងនឹងប្រកួតជាមួយ Xiao Guodong ឬកីឡាករ Jack Lisowski ។
សូមបញ្ជាក់ថា ជ័យជម្នះរបស់ Mark Selby ធ្វើឱ្យគាត់ឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃការប្រកួតនេះជាលើកទី ១ ចាប់តាំងពីលើកទី២នៃការឈ្នះពាន២របស់គាត់កាលពីឆ្នាំ២០១៦ ខណៈដែល Higgins ជាកីឡាករទី១១ក្នុងចំណោមក្រុមខ្លាំងទាំង១៦ នៅលើពិភពលោកដែលត្រូវបានជម្រុះចោល នៃប្រកួតក្នុងជើងឯកនៅអង់គ្លេសឆ្នាំនេះ ៕ដោយ៖ភារៈ