ភ្នំពេញ៖ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ បានថ្លែងថា៖ ឧត្ដមស្នងការសិទ្ធិមនុស្ស អំពាវនាវដល់ប្រជាជាតិទាំងអស់ក្រោកឈរឡើងដើម្បីសិទ្ធិមនុស្ស។
លោកថា៖ ក្រុមសិទ្ធិមនុស្ស និងអាជ្ញាធរភ្នំពេញខ្វែងគំនិតគ្នាលើការប្រារព្ធទិវាសិទ្ធិមនុស្ស ខណៈខណៈផ្ទុះជំងឺកូវីដ១៩។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលផ្នែកការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ក្រុមអង្គការសង្គមស៊ីវិលយល់ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នេះ ប៉ុន្តែលោកថា ការណ៍នេះមិនអាចបង្អាក់ការប្រារព្ធទិវាដ៏មានសារសំខាន់នេះបានទេ។
លោករដ្ឋលេខាធិការបានលើកឡើងថា៖ មានគេសួរគាត់ថា «តាបូរណ៌យល់ថា
អាហារដែលឆ្ងាញ់សម្រាប់យុវជននៅលើពិភពលោកគឺ សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ»។
ក៏ប៉ុន្តែចូរយើងក្រឡេកទៅមើលប្រទេមួយចំនួនក្រោយ១០ឆ្នាំនៃ ការទទួលយកអាហារដ៏ឆ្ងាញ់នេះហើយវាមានអ្វីកើតឡើង?
កាលពី ១០ឆ្នាំមុន បដិវត្តន៍អារ៉ាប់ដែលបានចាប់ផ្តើមដំបូងក្នុងប្រទេសទុយនីស៊ីបានឆ្លងរាលដាលចូលទៅក្នុងប្រទេសអារ៉ាប់មួយចំនួន។
តែគេបានសង្កេតឃើញជារួមថា ក្នុងចំណោមប្រទេសដែលបានភ្លួករសជាតិបដិវត្តន៍អារ៉ាប់ មានប្មានប្រទេសខ្លះទទួលបានផលល្អតិចតួចហើយ ប្រទេសខ្លះលិច និងអណ្តែត និងប្រទេសខ្លះទៀតបែរជាកំពុងមានស្ថានការណ៍ដុនដាបជាងមុនពេលផ្ទុះបដិវត្តន៍អារ៉ាប់ទៅទៀត។
ចេញពីទុយនីស៊ី និងក្រោយការធ្លាក់ពីតំណែងរបស់លោកបិន អាលីបាន ១១ថ្ងៃ បដិវត្តន៍អារ៉ាប់ក៏បានឆ្លងចូលក្នុងប្រទេសអារ៉ាប់ផ្សេងទៀតជាបន្តបន្ទាប់ក្នុងឆ្នាំ ២០១១ ដោយចាប់ផ្តើមមុនគេនៅប្រទេសអេហ្ស៊ីប យេម៉ែន បារ៉ែន និងប្រទេសស៊ីរី នៅលីប៊ី ត្រូវបានសម្លាប់ក្នុងថ្ងៃទី២០ តុលា ឆ្នាំ ២០១១ ក្រោមអន្តរាគមន៍របស់កម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក។
ចំណែកនៅស៊ីរី បដិវត្តន៍អារ៉ាប់ដែលបានចាប់ផ្តើមក្នុងថ្ងៃទី១៥ មីនា ឆ្នាំ ២០១១ បាន និងកំពុងអូសបន្លាយមកដល់សព្វថ្ងៃ។
បើគេពិនិត្យមើលជារួមទៅ ក្រុមប្រទេសដែលបានភ្លួករសជាតិបដិវត្តន៍អារ៉ាប់ពេញពោះកាលពី ១០ឆ្នាំមុន មានតែប្រទេសទុយនីស៊ីមួយគត់ដែលហាក់បានស្គាល់ការផ្លាស់ប្តូរក្នុងផ្លូវវិជ្ជមានបន្តិចបន្តួចរីឯ ចំណែកប្រទេសផ្សេងទៀតបន្តស្គាល់អស្ថិរភាពដោយម្តងលិច ម្តងអណ្តែត និងខ្លះបានធ្លាក់ដុនដាបខ្លាំងជាងមុនផ្ទុះបដិវត្តន៍អារ៉ាប់ទៅទៀត។
✓បដិវត្តន៍ព័ណ៌ បានបរាជ័យ នៅកម្ពុជា
ការប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលមានជាហូរហែតាមរយៈការជួយជ្រោមជ្រែង ពីពួកបរទេសមួយចំនួនគ្រប់រូបភាព ដូចជាអង្គការសង្គមស៊ីវិលប្រព័ន្ធផ្សព្វផ្សាយ និងបក្សនយោបាយ។
ឆ្នាំ២០១៣ គឺជាវគ្គផ្តាច់ព្រ័ត្រ នៃចលនានេះ យើងឃើញសកម្មភាពសរុបរបស់ចលនានេះគ្រប់រូបភាពប្រមូលផ្តុំនៅក្នុងសំបកគណបក្សសង្គ្រោះជាតិ។
សូមរំលឹកថាការច្របាញ់បញ្ចូលគ្នារបស់គណបក្ស សិទ្ធិមនុស្ស និងសមរង្ស៊ី គឺជាការរៀបចំដោយពួកបរទេស ដោយពួកគេបង្កើតសំបកមួយសម្រាប់ពួកគេពួនសម្ងំ នៅខាងក្នុងដើម្បីធ្វើសកម្មភាព។
គោលនយោបាយ៧ចំណុចរបស់ពួកគេគឺជាការសិក្សាដែលបានមកពីធាតុផ្សំរបស់អង្គការសង្គមសុីវិលរបស់ពួកគេ។ល។
កឹមសុខាបាននិយាយហើយថា គេធ្វើនេះគឺជាទឹកចុងក្រោយហើយបើមិនឈ្នះមិនដឹងធ្វើដូចម្តេចទៀតទេ ព្រោះគេមានគ្រូជំនាញពិសេសៗល្បីៗមកបង្ហាត់ អោយយកតាមគំរូប្រទេសសែបប៊ី ។
ទីបំផុត ចលនានេះទទួលបរាជ័យយ៉ាងដំណំ ហើយបក្សនោះក៏ត្រូវតុលាការកំពូលរំលាយចោលផងដែរ មិនតែប៉ុណ្ណោះ មន្រ្តីសំខាន់ៗមួយចំនួន ត្រូវបានច្បាប់ដកសិទ្ធធ្វើនយោបាយថែមទៀតផង។
ដើម្បីចិញ្ចឹមចលនា និងគំនិតដ៏ខ្មៅកខ្វក់នេះពួកគេនៅតែចិញ្ចឹមចិត្តនិងធ្វើសកម្មភាព តាមបែបរូបភាព ផ្សេងៗជាពិសេស ពួកគេនៅធ្វើសកម្មតាមរយៈអង្គការ សមាគមន៍ ជាដើម ។
ហេតុដូច្នេះនេះហើយទើបយើងឃើញថាសកម្មភាពអាណាធិបតេយ្យនាពេលកន្លងមកគេធ្វើតាមរយៈមានអង្គការចាត់តាំងច្បាស់លាស់របស់គេ ព្រមទាំងមានលំហូរហិរញ្ញវត្ថុ មកចិញ្ចឹមចលនាពួកគេថែមទៀត។
នៅពេលដែលរាជរដ្ឋាភិបាលចាត់វិធានការផ្លូវច្បាប់ ម៉ែ ឪ របស់ពួកគេស្រែកថា សិទ្ធិបញ្ចេញមតិនៅកម្ពុជាកាន់តែរួចចង្អៀតទៅៗ ។
✓សិទ្ធមនុស្ស និងប្រជាធិបតេយ្យមានវណ្ណៈ
បើយើងមើលបញ្ហានេះ ប្រទេសអ្នកមាន ធំ ឬក្រុមរបស់គេ ធ្វើអ្វីក៏បាន សូមមើលឧទាហរណ៍នេះ
-ថ្មីៗអាមេរិកដាក់ទណ្ឌកម្ម លើក្រុមហ៊ុនបច្ចេកវិទ្យាចិនដែលបានជួយផ្តល់បច្ចេកវិជ្ជារាំងខ្ទប់អ្នកប្រឆាំងដល់រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ។
-រីឯក្រុមហ៊ុន Google , Facebook បិទសំឡេងប្រឆាំងនៅវៀតណាមតាមរយៈការស្នើសុំពីរដ្ឋាភិបាលវៀតណាម ក៏ប៉ុន្តែ ជើងឯកសិទ្ធិមនុស្សអត់ហ៊ានហើបមាត់សូម្បីតែបន្តិចឡើយ។
គិតទៅស្រេចតែបងធំ គេចង់ បង្កើតស្តង់ដារសិទ្ធិមនុស្ស ប្រជាធិបតេយ្យប៉ុន្មាន ក៏បាន ។
ពួកដែលគេតាំងខ្លួនជាមន្ត្រីសិទ្ធិមនុស្សបានឲ្យដឹងថាក្នុងរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលបានរឹតត្បិតការប្រមូលផ្តុំនិងការបញ្ចេញមតិនានា។ ក្រុមសិទ្ធិមនុស្សក៏បានលើកឡើងថារដ្ឋាភិបាលកម្ពុជាបានយកវិបត្តិជំងឺកូវីដ១៩នេះ មករឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
ចំណែកតាបូរ៌យល់ថា អោយតែមានជីវិត ទោះបីចង់ប្រារព្ធពីធី ម៉ែ ឪ សិទ្ធិមនុស្សប៉ុន្មានដងក៏បាន៕
ដោយ៖ តាបូរណ៌