ភ្នំពេញ៖ អាជ្ញាធរអំពាវនាវប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវចូលរួមប្រយុទ្ធប្រឆាំងនិងការអំពាវនាវពីរាជរដ្ឋាភិបាលប្រទេសកម្ពុជាសូមជនរួមជាតិពាក់ម៉ាស់និងលាងដៃអោយបានញឹកញាប់ក្រោយពីមានព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានារសៀលថ្ងៃទី០៣ ខែ ធ្នូ ឆ្នាំ២០២០លោកអភិបាលខណ្ឌក្រុមការងារចុះចែកម៉ាស់ជូនពលរដ្ឋនៅលើដងផ្លូវសុធារសសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
លោក ថេង សុថុល អភិបាលគណ:អភិបាលខណ្ឌចំការមនដោយមានការចង្អុលបង្ហាញពីលោក ឃូង ស្រេង អភិបាលគណ:អភិបាលរាជធានីភ្នំពេញបានអោយដឹងថាក្រោយពីមានព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានផ្ទុះឡើង នៅយប់ថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញម៉ាស់ចំនួន២លានបន្ថែមទៀត សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដោយ១លានសម្រាប់រាជធានីភ្នំពេញ និង ១លានសម្រាប់ ខេត្តសៀមរាប។ នេះជាលើកទី២ហើយ ដែលសម្តេចតេជោ បានបញ្ចេញម៉ាស់ចែកជូនដល់ពលរដ្ឋ ដែលកាលពីលើកទី១ សម្តេចក៏បានបញ្ចេញម៉ាស់ចំនួន២លានដូចគ្នា។
លោកអភិបាលខណ្ឌបន្តថានៅរសៀលនេះបានដឹកនាំក្រុមការងារដោយផ្ទាល់ ចុះធ្វើការចែកម៉ាស់ ជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រជាច្រើនទៀតក្នុងរាជធានីភ្នំពេញជាបណ្ដើរៗ និងឆ្លៀតឱកាសធ្វើការ ផ្សព្វផ្សាយសេចក្ដីណែនាំស្តីពីការបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺកូវីដ-១៩ ដើម្បីរំលឹកដល់ពលរដ្ឋទូទៅឲ្យចូលរួម បង្ការ ទប់ស្កាត់នូវជំងឺដ៏កាចសាហាវមួយនេះទាំងអស់គ្នាសូមអំពាវនាវក៏សារដាស់តឿនមួយរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីប្រទេសកម្ពុជាសូមអោយប្រជាពលរដ្ឋទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ពេលចាកចេញពីផ្ទះពាក់ម៉ាស់លាងដៃសាប៊ូនិងអាល់កុលឬជែលអោយបានទាំងអស់គ្នា ការបើកបរត្រូវគោរពច្បាប់ចរាចរណ៍ជិះម៉ូតូត្រូវមានពាក់មួកសុវត្ថិភាពដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ស្លាប់និងរបួសនៅលើដងផ្លូវ ៕ដោយ៖ជី ណា