ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះគណនីហ្វេសបុកមួយឈ្មោះថា San San ដែលបានផុសថា “ ផ្អាកថ្ងៃទី០១ ដល់ថ្ងៃ១៥ ផាកថ្ងៃទី២ ? ឆ្កែសុទ្ធ !!!

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីគណនីហ្វេសប៊ុករបស់ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានសរសេរសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ចំពោះគណនីហ្វេសបុកមួយឈ្មោះថាSan San ដែលបានផុសថាផ្អាកថ្ងៃទី០១ ដល់ថ្ងៃ១៥ ផាកថ្ងៃទី២ ? ឆ្កែសុទ្ធ !!!

ជាក់ស្តែង ករណីនេះកេីតឡេីងតាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែអ្នកត្រូវបានពិន័យ ចូលមកបង់ការផាកពិន័យ នៅព្រឹកថ្ងៃទី០១ ខែធ្នូឆ្នាំ២០២០ ម្យ៉ាងវិញទៀតការចុះផ្សាយព័ត៌មានមិនពិត និងជេរប្រមាថមកលេីសមត្ថកិច្ចរបស់ម្ចាស់គណនីហ្វេសប៊ុកនេះ គឺមានលក្ខណ:មេីលងាយមកលេីមន្ត្រីអនុវត្តច្បាប់ និងក្នុងគោលបំណងបង្ខូចកិត្តិយសរបស់សមត្ថកិច្ច ក៏ដូចជាធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ

តាមពិតករណីនេះ គឺជាការចាប់ផាកពិន័យបុរសម្នាក់ដែលបេីកបរម៉ូតូក្នុងស្ថានភាពស្រវឹង តាំងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២:០៣យប់ ដែលសមត្ថកិច្ចចម្រុះកំពុងតែអនុវត្តត្រួតពិនិត្យជាតិស្រវឹង នៅតាមបណ្តោយផ្លូវជាតិលេខ៤ សមត្ថកិច្ចក៏បានធ្វើការហៅអ្នកបេីកបរម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ផ្លាកលេខ 1GL-4021 បន្ទាប់ពីផ្លុំត្រួតពិនិត្យរួច បង្ហាញជាលទ្ធផលថា អ្នកបេីកបររូបនេះមានកម្រិតជាតិអាល់កុល រហូតដល់ .៥៨ ពេលនោះកម្លាំងចម្រុះក៏បានធ្វេីការដកហូតម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល មិនឲ្យបន្តដំណើរទៅទៀត ដេីម្បីការពារកុំឲ្យមានគ្រោះថ្នាក់ណាមួយកេីតឡេីងជាយថាហេតុ

រហូតដល់វេលាម៉ោង ១១ និង០០នាទីព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ទេីបសាមុីខ្លួនឈ្មោះ ហ៊ាន ដែន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករបានយកប្រាក់មកបង់ផាកពិន័យចំនួន១លានរៀល ហើយសម្ថកិច្ចក៏បានអនុញ្ញាតឲ្យគាត់យកម៉ូតូទៅវិញ

ដោយ៖ស តារា


ចែករំលែក៖