ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកនៃ PMU-ADB and WB MOWRAM បានអញ្ជើញដឹកនាំការប្រជុំជាមួយនឹងអង្គការ FAO-UN ដែលមានស្ថានស្នាក់ការតំណាងប្រចាំនៅរាជធានីភ្នំពេញ ។ការប្រជុំនេះបានប្រព្រឹត្តទៅតាមរយៈ Video Conference, CV នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម MOWRAM HQ សាលរំដួល ។
អញ្ជើញចូលរូមក្នុងខណៈនោះរួមមាន ៖
១- លោកអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា CNMC ។ លោក លោកស្រី និងអ្នកនាងកញ្ញាជាច្រើនរូបទៀតដែលអញ្ជើញមកពីអង្គភាពនានាចំណុះឲ្យ ក្រសួងធនធាទឹក និងឧតុនិយម។
២- ក្រុមទីប្រឹក្សា ADB និងCFW ប្រចាំនៅក្នុងក្រសួងធនធានទឹក និងឧតុនិយម និងប្រចាំនៅក្នុងក្រសួង MEF ជាច្រើនអ្នកការប្រជុំនេះអង្គការសហប្រជាជាតិ FAO-UN បានមានគោលបំណងធ្វើការសុំកិច្ចសហប្រតិបត្តិការនឹងក្រសួងធនធានទឹក និងឧតុនិយម ធ្វើការកសាងនូវផែនការការងារជាយុទ្ធសាស្រ្តរួមកម្ពុជា វៀតណាមលើការគ្រប់គ្រង ការប្រើប្រាស់ និងការបញ្ជាទឹក ក្នុង ល្អាងទឹកក្រោមដីតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរប្រកបដោយនិរន្តរភាព និងឈានទៅធ្វើការគ្រប់គ្រងដោយច្បាប់អន្តរជាតិត្រឹមត្រូវហើយមានសមធម៌ ។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសហប្រតិបត្តិការយ៉ាងជិតស្និតនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF និងធនាគារពិភពលោក WB រួចហើយធ្វើការចាត់វិធានការយ៉ាងសមស្របបំផុតហើយបាន និងកំពុងដឹកនាំអនុវត្តលើការគ្រប់គ្រងប្រើប្រាស់ និងបញ្ជាទឹក តាមតំបន់ព្រំដែននេះដោយមានចែងយ៉ាងច្បាស់លាស់ក្នុងផែនទីវិធីរយៈពេលយូររបស់ខ្លួនរួចហើយ ។
លោករដ្ឋមន្ត្រីក្រសួធនធានទឹក និងឧតុនិយម ក៏នៅបានចាត់ឲ្យលោកអនុរដ្ឋលេខាធិការ ចាន់ ស៊ីណាត ធ្វើការត្រួតពិនិត្យ និងបើកកិច្ចសហប្រតិបត្តិការទូលាយជាមួយនឹង WB និងបើកកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គការ FAO-UN និងគ្រប់ដៃគូរអភិវឌ្ឍន៍នានាក្នុងពិភពលោកទាំអស់ ឲ្យមានប្រសិទ្ធភាពខ្ពស់លើកិច្ចការទឹកក្នុងតំបន់ព្រំដែន មានភាពមុឺងម៉ាត់ ប្រកត់ប្រជាប្រកបដោយសាក់សិទ្ធភាព ទាំងទឹកលើដី និងទឹកក្រោមដី ៕
ដោយ៖ សិលា