ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញខេត្តព្រះសីហនុ រកឃើញ និងដកហូតផលិតផលជាឱសថបំប៉នសុខភាព ហួសកាលបរិច្ឆេទប្រើប្រាស់របស់ក្រុមហ៊ុន JIN HAE INVESTMENT CO.,LTD សរុប៤ទូកុងតឺន័រ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយនិងរដ្ឋាករកម្ពុជា មន្ត្រីសាខា ... ខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ..២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូឆ្នាំ២០២០ បានសហការគ្នាត្រួតពិនិត្យ និងវាយតម្លៃគុណភាពផលិតផលឱសថបំប៉នសុខភាព មានប្រភពមកពីប្រទេសក្រៅចំនួន ៤ទូកុងតឺន័រ របស់ក្រុមហ៊ុន  JIN HAE INVESTMENT CO.,LTD

ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានត្រួតពិនិត្យលើផលិតផលឱសថបំប៉នសុខភាពរួមមាន៖

-OCTA-Z ចំនួន ៣០ប៉ាឡែត ស្មើនឹង ១២៦កេស

-CHANGE ចំនួន ០២ប៉ាឡែត ស្មើនឹង ៤៨កេស

-YA HWANG SAM ចំនួន ០៤ប៉ាឡែត ស្មើនឹង ៩៦កេស

-GAN BO HO ចំនួន ០២ប៉ាឡែត ស្មើនឹង ៦០កេស។

ក្រោយធ្វើការត្រួតពិនិត្យរួច ជាលទ្ធផលផលិតផលបំប៉នសុខភាពខាងលើហួសកាលបរិច្ឆេទប្រើប្រាស់ទាំងអស់។ បន្ទាប់មកសមត្ថកិច្ចចម្រុះបានកិបសៀលើទូកុងតឺន័ររក្សាទុកនៅទីលានកំពង់ផែ និងរង់ចាំម្ចាស់ទំនិញចូលមកដោះស្រាយតាមនីតិវិធីច្បាប់៕ដោយ៖ស តារា


ចែករំលែក៖